Apple ទិញ​កៅអី​​យន្តហោះ​លំដាប់ High Class ឲ្យ​បុគ្គលិកធ្វើ​ដំណើរ​រាល់ថ្ងៃ ទៅ​កាន់​ទីក្រុង​សៀងហៃ​

  • 2019-01-16 02:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ចំណាយ​ថវិកា​ប្រមាណ ១៥០ លាន​ដុល្លារ​ទៅលើ​ក្រុមហ៊ុន​អាកាសចរណ៍​តែ​មួយ​រាល់​ឆ្នាំ​។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​គណនី Twitter មួយ​ឈ្មោះ LAflyer។

ទាក់ទង​នឹង​ព័ត៌មាន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ United មាន​ការ​ឆ្លើយ​បញ្ជាក់​ថា ព័ត៌មាន​នេះ​បាន​ផ្តល់​ជូន​បុគ្គលិក​ក្រុមហ៊ុន United មិន​មាន​បំណង​ឲ្យ​មាន​ការ​ចែករំលែក​ជា​សាធារណៈ​នោះ​ទេ​។ ក្រុមហ៊ុន​នឹង​ធ្វើការ​ពិនិត្យ និង​រឹត​បណ្តឹង​បន្ថែម​ចំពោះ​ការ​ចែករំលែក​ព័ត៌មាន​អតិថិជន។ 

Apple ទិញ​កៅអី​ប្រភេទ​ជំនួញ ៥០ រាល់ថ្ងៃ មាន​ទិសដៅ​ពី​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ទៅ​សៀងហៃ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​គេហទំព័រ Sign។ ​ប្រហែល​ដឹង​ស្រាប់​ថា ​ភាគច្រើន​ផលិតផល​របស់ Apple ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​។

គេហទំព័រ Sign ក៏​បាន​បញ្ចេញ​ទិន្នន័យ​អតិថិជន​កំពូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Unitedដទៃ​ទៀត​ផង​ដែរ រួមមាន Facebook, Roche និង Google មាន​ការ​ចំណាយ​ប្រមាណ ៣៤​ លាន​ដុល្លារ​លើ​ជើង​ហោះហើរ​រាល់​ឆ្នាំ​។ 

យ៉ាងណាមិញ លោក Tim Cook មិន​បាន​ប្រើ​ជើង​ហោះហើរ​ក្រុមហ៊ុន United នោះ​ទេ ដោយ​ប្រើ​ជើង​ហោះហើរ​ឯកជន​ជំនួស​វិញ ដោយ​បាន​ចំណាយ​ប្រមាណ ២៩៤ ០៨២ ដុល្លារ ក្នុង​ឆ្នាំ ២០១៨។ នេះ​បើ​តាម​ទិន្នន័យ​ពី​គេហទំព័រ SEC៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី