Aperture និង Focal Length កម្រិត​ណា ​ល្អ​បំផុត​សម្រាប់​រូបភាព Portrait

  • 2019-01-15 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្លាស់ប្ដូរ Aperture និង Focal length ចំពោះ​ទិដ្ឋភាព ធ្វើ​ឲ្យ Subject មាន​សភាព​ខុសគ្នា​។ ពីរ​ចំណុច​នេះ ទាក់ទង​ខ្លាំង​នឹង​លទ្ធផល​ថតរូប Portrait។ 

Aperture ល្អ​ប្រើ​

Aperture ចំហ​ទូលាយ ដូចជា f/4 ឬ f/2.8 ឬ (បើ​ប្រើ Fast Prime Lens ដូចជា f/1.8 ឬ f/1.4) អាច​បង្កើត​ជម្រៅ​ទិដ្ឋភាព​រាក់​ល្អ​ ដោយ​មាន​ផ្ទៃ​ខាងក្រោយ​ព្រាល និង​រក្សា Subject ច្បាស់។ យ៉ាង​ណា​មិញ ពេល​ថត​គួរ​ប្រាកដ​ថា​បាន​ចាប់​ចំណុច Focus លើ​ភ្នែក ដើម្បី​បង្កើន​កម្រិត​ទាក់​ទាញ​។ 

Aperture f/8 ​ផ្តល់​កម្រិត​​ជម្រៅ​ទិដ្ឋភាព​រាក់​ល្មម អាច​បែកចែក​ផ្ទៃ​ខាងក្រោយ​បាន ខណៈ​រក្សា​រូបភាព​អាច​មើល​យល់​រវាង​ផ្ទៃ​ខាង​មុខ និង​ខាងក្រោយ។ 

Aperture ស្ថិតនៅលើលេខធំ (f/22) គ្រប់​យ៉ាង​នៅក្នុង​រូបភាព មាន​ភាព​​ច្បាស់​។ ពេល​ថត​ប្រើ Aperture ចំហ​តូច ត្រូវការ​ប្រើ Shutter Speed ល្បឿន​យឺត​ដែល​ចាំបាច់​ត្រូវ​ប្រើ Tripod បញ្ចៀស​ភាព​ព្រាល ឬ​បង្កើន​កម្រិត ISO ប៉ុន្តែ​អាច​បង្ហាញ​ចេញ Noise បាន។ 

Focal Length ល្អ​ប្រើ​

Lens ប្រភេទ Wide-angle 24mm ពេល​ថត​កៀក​ពេក​រូប​ច្រមុះ និង​ថ្ងាស​ទាញ​បង្ហាញ​ធំ​។​ Lens ប្រភេទ​នេះ​មិន​ល្អ​នោះ​ទេ ពេល​ថតរូប​មួយ​កំណាត់​លើ ប៉ុន្តែ​ល្អ​ពេល​ថត Portrait មាន​នរណា​ផ្សេង​ទៀត​បង្ហាញ​ក្នុង​ប្លង់​ថត​។ 

Lens មាន Focal Length​ កម្រិត 56mm លើ​កាមេរ៉ា​មាន Sensor APS-C ឬ 85mm លើ​ម៉ូដែល Full-frame មាន​ការ​ចូលចិត្ត​ប្រើ​ច្រើន​ពី​សំណាក់​ជាង​ថត​។ Lens 85mm ផ្តល់​ចម្ងាយ​សម​ល្មម​រវាង Subject និង​ជាង​ថត ងាយស្រួល​ផ្ដិត​យក​រូបភាព​។ 

Lens ប្រភេទ Telephoto 200mm ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ថតរូប Portrait ងាយស្រួល​បង្កើត​ផ្ទៃ​ខាងក្រោយ​ព្រាល ហើយ​បូក​ផ្សំ​នឹង​ការ​ប្រើ Aperture ចំហ​ធំ ដូចជា f/2.8 លទ្ធផល​កាន់​តែ​ទាក់​ចិត្ត​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី