Samsung ប្រាប់​ពី​​ថ្ងៃ​ប្រកាស​ចេញ Galaxy S10 ថ្មី​ហើយ

  • 2019-01-14 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព្រឹត្តិការណ៍ CES ឆ្នាំ ២០១៩ ត្រូវ​បាន​បញ្ចប់ ព្រឹត្តិការណ៍​ធំ​មួយ​ទៀត​គឺ Mobile World Congress (MWC) នឹង​ត្រូវ​ចាប់​ផ្ដើម នៅ​ចុង​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ នេះ នៅ​ឯ​ទីក្រុង បាសេឡូណា ប្រទេស​អេស្បាញ។ ទាក់​ទិន​នឹង​ព្រឹត្តិការណ៍​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា Samsung នឹង​បញ្ចេញ​កំពូល​ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​គឺ Galaxy S10 ជា​ទូរសព្ទ​គម្រប់​ខួប​ដប់​ឆ្នាំ នៅ​ក្នុង​ត្រកូល S ចាប់​តាំង​ពី Samsung បាន​ផលិត​មក។

យ៉ាងណាមិញ ខាង Samsung បាន​ចេញ​មក​មក​ប្រាប់​ផ្ទាល់​តែ​ម្ដង ថា​ការ​ប្រកាស​ចេញ​កំពូល​ទូរសព្ទ​របស់​ខ្លួន​នេះ មិន​មែន​ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍ MWC នោះ​ទេ តែ​ Samsung នឹង​មាន​ព្រឹត្តិការណ៍ Unpacked ផ្ទាល់​​ខ្លួន​មួយ​នា​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ នៅ​ឯ​ទីក្រុង San Francisco មុន MWC រយៈ​ពេល ៥ ថ្ងៃ។

ចាប់​តាំង​ពី​ពេល​ចេញ Samsung Galaxy S8 មក Samsung មិន​បាន​ផ្លាស់​ប្ដូរ​រាង​ទូរសព្ទ​ត្រកូល S ច្រើន​ឡើយ ដោយ​គ្រាន់​តែ​កែ​សម្រួល​ទីតាំង​កាមេរ៉ា បន្ថែម​ពណ៌​ថ្មី និង​បង្កើន​សមត្ថភាព​ខាង​ក្នុង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ តាម​ការ​សន្និដ្ឋាន​របស់​មហាជន Galaxy S10 នឹង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​រូប​រាង​ថ្មី ដើម្បី​ទាក់​ទាញ​អ្នក​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​ជាង​មុន ហើយ​អ្វី​ដែល​លេច​ឮ​មក​ទៀត​នោះ គឺ​អេក្រង់​របស់ Galaxy S10 នឹង​លាត​ពេញ​ផ្ទៃ​ខាង​មុខ​តែ​ម្ដង ដោយ​ខ្លួន​នឹង​បង្កប់​កាមេរ៉ា​សែលហ្វី នៅ​ក្រោម​អេក្រង់​ផ្ទាល់​តែ​ម្ដង។

លើស​ពី​នេះ​ទៅ​ទៀត បើ​តាម​ព័ត៌មាន​បែក​ធ្លាយ Samsung Galaxy S10 នឹង​មាន​ល្បឿន​លឿន​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឈីប​ជំនាន់​ចុង​ក្រោយ Snapdragon របស់ Qualcomm និង Exynos របស់​ខ្លួន មាន​ប្រើ​ប្រព័ន្ធ 5G បំពាក់​មក​ជាមួយ​នឹង​ RAM ដល់​ទៅ ១២​ GB និង មាន​ Sensor ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់​ទៀត​ផង។

ចុចអាន៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី