Lamborghini ធ្វើ​រឿង​មួយ​នេះ​បាន​ដោយ​សារ​ការ​ចេញ​លក់ Urus

  • 2019-01-13 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​នៃ​ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័រ​អ៊ីតាលី Lamborghini បាន​កើន​ឡើង​រហូត​ដល់​ទៅ ៥១ ភាគ​រយ​ឯណោះ ដោយ​មាន​តួ​លេខ​រថយន្ត​លក់​ចេញ​ដល់​ទៅ ៥ ៧៥០ គ្រឿង​នៅ​ជុំវិញ​ពិភពលោក។

តាម​ពិត​ទៅ ការ​កើន​ឡើង​នៃ​ការ​លក់​យ៉ាង​គំហុក​នេះ​គឺ​ដោយ​សារ​តែ​ខ្លួន​បាន​បញ្ចេញ​រថយន្ត SUV របស់​ខ្លួន​ជា​លើក​ដំបូង Lamborghini Urus ដែល​បាន​ចេញ​តាំង​ពី​ខែ​កុម្ភៈ ក្នុង​ឆ្នាំ ២០១៨ ហើយ​ចំនួន​នៃ​ការ​លក់​មាន​ដល់ ១ ៧៦១ គ្រឿង​ឯណោះ ក្នុង​ចំណោម​រថយន្ត​សរុប​ ៥ ៧៥០ គ្រឿង​ដែល​លក់​ចេញ​ទាំង​អស់។

ការ​លក់​រថយន្ត​ម៉ូដែល​ផ្សេង​ទៀត​ដូចជា Aventador និង Huracan ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ គឹ Huracan មាន​ការ​កើន​ឡើង ៥ ភាគ​រយ ស្មើ​នឹង ២ ៧៨០ គ្រឿង និង Aventador មាន​ការ​កើន​ឡើង ៣ ភាគ​រយ ស្មើ​នឹង ១ ២០៩ គ្រឿង។

ដោយ​សារ​តែ​មាន​ដៃគូ​ចែកចាយ​ដល់​ទៅ​ ១៥៧ ក្រុមហ៊ុន ក្នុង ៥០ ប្រទេស​ផ្សេង​គ្នា ក្រុមហ៊ុន​យក្ស​អ៊ីតាលី​នេះ បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​រថយន្ត​ស្ព័រ​ដែល​មាន​ទីផ្សារ​ធំ​ជាង​គេ​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៨ ដែល​ការ​លក់ ១​ភាគ​៣ ត្រូវ​បាន​បញ្ជា​ទិញ​ដោយ​ប្រទេស​មហា​អំណាច​មួយ​នេះ។

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី