មក​មើល​ទូរសព្ទ​ដំបូង​របស់ Honor មាន​កាមេរ៉ា​ដល់​ទៅ ៤៨ មេកាភិចសែល

  • 2019-01-13 05:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ដាក់​បង្ហាញ​នូវ​ផលិត​ផល​របស់​ខ្លួន មាន​ទាំង​ឧបករណ៍ SmartHome ទូរទស្សន៍ និង​ទូរសព្ទ​ដៃ​ជា​ដើម។ ក្នុង​នោះ​ក្រុមហ៊ុន Honor របស់​ចិន​ដែល​ជា​ក្រុមហ៊ុន​ចំណុះ​របស់ Huawei នោះ បាន​បញ្ចេញ​ទូរសព្ទ​ដៃ Honor View 20 ជា​លើក​ដំបូង​ក្នុង​ទឹក​ដី​អាមេរិក ដោយ​វា​ត្រូវ​បាន​ចេញ​ក្នុង​ខែ​មុន​ក្នុង​ប្រទេស​ចិន ដែល​គេ​ស្គាល់​ថា​ជា Honor V20។

ជា​ធម្មតា Honor ជា​ម៉ាក​ចំណុះ​របស់ Huawei ដែល​ផលិត​ទូរសព្ទ​ធុន​កណ្ដាល ប៉ុន្តែ Honor View 20 ជា​ទូរសព្ទ​ Flagship ដែល​មាន​រចនា​បទ​ស្អាត​ខ្លាំង ទាក់ទាញ និង​មាន​កម្លាំង​ខ្លាំង​ទៀត​ផង។ អ្វី​ដែល​ពិសេស​បំផុត​របស់ Honor View 20 គឺ​ការ​បំពាក់​កាមេរ៉ា​ខាងក្រោយ​ដែល​មាន​ទំហំ​ដល់​ទៅ ៤៨ មេកាភិសែល និង​កាមេរ៉ា​សែលហ្វី​ខាង​មុខ​ដល់​ទៅ ២៥ មេកាភិចសែល។ ខាង​ក្រោម​នេះ​ លក្ខណៈ​សម្បត្តិ​គ្រឿង​ក្នុង​របស់​ទូរសព្ទ និង​រូបភាព​បង្ហាញ​ពី​រាង​ដ៏​ស្អាត​របស់ Honor Views 20៖

  • អេក្រង់​ទំហំ ៦,៤ អ៊ីញ មាន Resoulution ២៣១០x១០៨០ (៣៩៨​ppi)
  • កាមេរ៉ា​ក្រោយ​ទំហំ ៤៨ មេកាភិចសែល បូក​រួម​នឹង​ Time-of-Light (TOF) ជា​កាមេរ៉ា 3D
  • កាមេរ៉ា​ខាង​មុខ​ទំហំ ២៥ មេកាភិចសែល
  • អង្គគណនា HiSilicon Kirin 980 chipset មាន ៨ គ្រាប់​ ទំហំ ៧ ណាណូម៉ែត្រ
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie
  • អង្គ​ចងចាំ​ក្នុង​ម៉ាស៊ីន ១២៨ GB (មិន​អាច​ថែម​ក្រៅ​បាន​ទេ)
  • RAM ៨ GB
  • ថ្ម​ទំហំ ៤ ០០០ mAh ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន
  • ប្រើ​ SIM ២
  • មាន​ស្កេន​ខ្ចៅ​ដៃ
  • ប្រើ​រន្ធ​កាស ៣,៥ mm
  • សាក​ថ្ម​ដោយ​ប្រើ​រន្ធ USB-C

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ