ឆ្នាំង​ដាំ​បាយ​ស៊េរី​ថ្មី អាច​បញ្ជា​ដោយ​ប្រើ​សំឡេង Google Assistant បាន (វីដេអូ)

  • 2019-01-13 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំង​ដាំបាយ​ឆ្លាត​វៃ Instant Pot Smart Wi-Fi pressure ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដំណើរ​ការ ជា​មួយ​នឹង​ជំនួយ​ការ​ឆ្លាតវៃ​ដោយ​ប្រើ​សំឡេង​បញ្ជា Google Assistant ហើយ ដែល​វា​ត្រូវ​បាន​គេ​​បង្ហាញ​ក្នុង​ថ្ងៃ​តាំង​ពិព័រណ៍ CES ឆ្នាំ ២០១៩ នៅ​ទីក្រុង Las Vegas។

ឆ្នាំង​ដាំ​បាយ​នេះ អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជា​វា​ផ្ទាល់​ដោយ​ប្រើ​សំឡេង និង​និយាយ​ពាក្យ​ថា "Hey Google” ដើម្បី​ដាស់ Google Assistant ឲ្យ​រង់ចាំ​ស្ដាប់​សំឡេង​អ្នក​បញ្ជា និង​ឲ្យ​ឆ្នាំង​ដាំ​បាយ​ឆ្លាតវៃ​នោះ ធ្វើ​អ្វី​តាម​ដែល​អ្នក​ប្រាប់។ អ្នក​អាច​បញ្ជា​ឆ្នាំង​ដាំ​បាយ​នេះ ឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ ហើយ​អាច​កំណត់​ពេល​ដែល​ត្រូវ​ដំណើរ​ការ រយៈពេល​ចម្អិន និង​មុខងារ​ផ្សេងៗ​ទៀត​ ដូច​ជា​ចំហុយ​ម្ហូប​ទៀត​ផង។

តាម​ពិត​ទៅ Instant Pot មាន​មុខងារ​ដែល​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជា​ឆ្នាំង​ដាំ​បាយ​តាម​ទូរសព្ទ​រួច​មក​ហើយ​ដោយ​ប្រើប្រាស់​កម្មវិធី Instant Pot mobile app ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ថែម​ទៀត មុខងារ Google Assistant នេះ ក៏​ត្រូវ​បាន​ដាក់​លើ​ឆ្នាំង​ដាំ​បាយ​ឆ្លាតវៃ​នេះ​តែ​ម្ដង​ទៅ។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម