ច្បាស់​ការ​ហើយ រិទ្ធ ប្រុសពៅ​ នឹង​ចូល​ផលិត​កម្ម​ថោន​ឆាប់ៗ​នេះ

  • 2019-01-16 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ថា​​ រិទ្ធ​ ប្រុស​ពៅ​ ​ជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​​ព្រម​ទាំង​អ្នក​ជំនាញ​វិស័យ​ខាង​កុន​ផង​ដែរ​នោះ ពេល​នេះ​រក​បាន​ទ្រនំ​ហើយ​គឺ​ផលិត​កម្ម​ថោន។ នេះ​បើ​តាម​​ម្ចាស់​បទ "មាន​នឹក​បង​ទេ​អូន" បញ្ជាក់​មក​កាន់ Sabay ផ្ទាល់​តែ​ម្ដង​ថា​ខ្លួន​ពិត​ជា​ត្រៀម​ចូល​ផលិត​កម្ម​ថោន ពិត​ប្រាកដ​មែន។

តារា​រូប​នេះ​បញ្ជាក់​ទៀត​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ការងារ​នៅ​ផលិតកម្ម​ថ្មី​នេះ​​ចាប់​ពី​ខែ​មិនា​ឆ្នាំ ២០១៩ ដោយ​សារ​ខ្លួន​ត្រូវ​ការ​ពេល​សម្រាក​ខ្លះ​ៗ មុន​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ។ ដោយ​សារ​តែ​ខ្លួន​ជា​តារា​មាន​ជំនាញ​សឹង​តែ​គ្រប់​មុខ​ផង​នោះ រិទ្ធ​ នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ផលិតកម្ម​ថ្មី ក្នុង​មុខ​ងារ​ដល់​ទៅ​៣​ឯណោះ គឺ​ជា​អ្នក​ចម្រៀង​ អ្នក​និពន្ធ​បទ​ចម្រៀង ព្រម​ទាំង​អ្នក​ដឹក​នាំ​វីដេអូ​ចម្រៀង​។

ចំពោះ​រឿង​រ៉ាវ​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​គម្រោង​ថ្មីៗ​ តារា​រូប​នេះ​សុំ​មិន​ទាន់​បញ្ចេញ​សិន ដោយ​ទុក​ឲ្យ​អ្នក​គាំទ្រ​លោក​រង​ចាំ​មើល​ទាំង​អស់​គ្នា ថា​លោក​នឹង​មាន​របស់​អ្វី​ថ្មី​បង្ហាញ​នៅ​ផលិតកម្ម​ថោន៕

អត្ថបទ៖ ធារ៉ូ