Ford និង Volkswagen សម្រេចចាប់ដៃគ្នា លើការអភិវឌ្ឍវិស័យយានយន្ត
- 2019-01-16 03:54:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford និង Volkswagen សម្រេចចាប់ដៃគ្នា លើការអភិវឌ្ឍវិស័យយានយន្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Volkswagen AG និង Ford Motor Company របស់អាមេរិក បានប្រកាសពីការចាប់ដៃគ្នាសហការ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការប្រកួតប្រជែងក្នុងវិស័យយានយន្ត ដើម្បីឲ្យមានការច្នៃប្រឌិត អភិវឌ្ឍកាន់តែប្រសើរ នៅក្នុងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងវិស័យនេះ។
ការចាប់ផ្ដើមដំបូងក្នុងការសហការនេះ ទាំង Volkswagen និង Ford និងចាប់ផ្ដើមបង្កើនការលក់រថយន្តប្រភេទ Pick Up ធុនកណ្ដាលជាមួយនឹងរថយន្តគ្រួសារប្រភេទ Van ដែលអាចចាប់ផ្ដើមឡើងលឿនបំផុតត្រឹមឆ្នាំ ២០២២។ ក្នុងពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនទាំង ២ ក៏ចុះសន្ធិសញ្ញាយោគយល់គ្នា លើការធ្វើការរួមគ្នាក្នុងវិស័យយានយន្តបើកបរស្វ័យប្រវត្តិ សេវាកម្មយានយន្ត បូករួមនឹងយានយន្តប្រើអគ្គិសនី និងឱកាសដែលមានសក្ដានុពលផ្សេងទៀត ក្នុងការបង្កើនបន្ថែមនូវកម្មវិធីថ្មីរបស់យានយន្ត។
លោក Jim Hackettជា CEO របស់ Ford បានលើកឡើងថា៖ "ក្នុងរយៈពេលមួយ ក្រុមហ៊ុនទាំង ២ របស់យើងនឹងបង្កើនជាតម្លៃ ដែលត្រូវសមនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងសង្គមទាំងមូល។ ឱកាសនេះមិនត្រឹមតែធ្វើឲ្យក្រុមហ៊ុនទាំង ២ ដំណើរការបានល្អនោះទេ វាថែមទាំងជួយឲ្យសករាជថ្មីនៃបច្ចេកវិទ្យាយានយន្តកាន់តែមានភាពសម្បូរបែបទៀតផង "។ បណ្ឌិត Herbert Diess ជា CEO របស់ VW ក៏បាននិយាយដូច្នេះដែរថា៖ " VW និង Ford នឹងចាប់ផ្ដើមទាញយកផលពីប្រភពដែលមានប្រយោជន៍ ដើម្បីឲ្យការបង្កើតថ្មីកាន់តែច្រើនឡើង ក្នុងបំណងដើម្បីបង្កើនចំណែកទីផ្សារ និងបំពេញតម្រូវការរបស់អតិថិជនរាប់លាននាក់។
ជំនួញដំបូងបំផុតរបស់ក្រុមហ៊ុនយក្សក្នុងទ្វីបអឺរ៉ុប និងអាមេរិកខាងជើងនេះធ្វើរួមគ្នាគឺការផលិត និងលក់រថយន្តប្រភេទ Pick-Up ធុនកណ្ដាល និងរថយន្ត Van។ ក្រុមហ៊ុន Ford នឹងចាប់ផ្ដើមផលិតរថយន្ត Pick-Up ធុនកណ្ដាលឲ្យទាំង ២ ក្រុមហ៊ុនតែម្ដង នៅឆ្នាំ ២០២២ ឯ Volkswagen វិញនឹងផលិតរថយន្តប្រភេទ Van សម្រាប់ជិះក្នុងក្រុង។
ចុចអាន៖