ប្លែក​ហ្មង! Mario និង​ Kim នាំ​គ្នា​ជិះទូក​ឃោសនា​រឿង​ថ្មី ពេញ​ផ្សារទឹក

  • 2019-01-16 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ថ្មី​មាន​ចំណងជើង​ថា​ “Thong Eak Mor Ya Tah Chaloang” នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ និង​ដែល​ជា​ស្នាដៃ​សម្ដែង​រួម​គ្នា​របស់​តារាសម្ដែង​ជួរ​មុខ​របស់​ថៃ​ Mario Maurer និង​ Kimmy Kmberley។

ជាក់ស្ដែង​ មុន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ តួ​ឯក​ប្រុស​ស្រី​ទាំង​ ២​ និង​ក្រុម​ការងារ​របស់​រឿង​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ដូច​សព្វដង​ ប៉ុន្តែ​លើក​នេះ​ពិតជា​ប្លែក​បំផុត​ ដោយសារ​ទាំង​ Kim និង​ Mario ត្រូវ​គ្រង​ឈុត​បុរាណ​ដូច​ក្នុង​រឿង និង​បង្ហាញ​ខ្លួន​ជិះ​លើ​ទូក​នៅ​ផ្សារ​ទឹក​ Amphawa។

មិន​ត្រឹម​តែ​បង្ហាញ​ខ្លួន​ដោយ​កម្រ​លើ​ទូក​ទាំង​ ២​នាក់​ទេ ពួកគេ​ក៏​បាន​ស្រែក​ច្រៀង​កងរំពង​ទៅកាន់​អ្នក​គាំទ្រ​នៅ​ទីនោះ​ និង​បង្ក​ការ​ចាប់​អារម្មណ៍​បំផុត។

ទស្សនា​ទិដ្ឋភាពដូច​តទៅ៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី