រូបភាពថ្មីស្រឡាង iPhone XI មានក្បាលឆកតូចជាងមុន ប្រើកាមេរ៉ា ៣ គ្រាប់បែបផ្តេក
- 2019-01-16 12:08:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពថ្មីស្រឡាង iPhone XI មានក្បាលឆកតូចជាងមុន ប្រើកាមេរ៉ា ៣ គ្រាប់បែបផ្តេក
ចន្លោះមិនឃើញ
តាមចចាមអារ៉ាមល្ហិចល្ហៀងជាច្រើនជឿថា iPhone សេរ៊ីឆ្នាំ ២០១៩ របស់ Apple នឹងមានបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់។ ជាមួយការរចនានៃ Render ថ្មីមួយផ្សេងទៀតចេញពី CompareRaja និង Steve Hemmerstoffer បានបង្ហាញនូវរូបភាព iPhone XI មានស្នាមឆកតូចជាងមុន និងការផ្លាស់ទម្រង់កាមេរ៉ា ៣ គ្រាប់ទៅជាជួរដេកនៅកណ្តាល។
រចនាបថកាមេរ៉ាប្រភេទនេះស្រដៀងទៅនឹង iPhone 7 Plus ឬ iPhone 8 Plus ប៉ុន្តែរុញទៅផ្នែកកណ្តាលហាក់ជាកូនកាត់តាមត្រកូល LG V40 ThinQ ទៅវិញ។ លើទីតាំងតែមួយក្រៅពី Sensor កាមេរ៉ានៅផ្នែកកណ្តាលក៏មានគ្រាប់ Flash និងរន្ធស្រូបសំឡេង Microphone។ យ៉ាងណាមិញជុំវិញព័ត៌មានថា iPhone XI ផ្លាស់ទៅប្រើរន្ធ USB-C ពុំត្រូវបានប្រភពហ៊ានបញ្ជាក់ច្បាស់លាស់នៅឡើយ។
នេះត្រឹមជារូបភាព (Render) ស្រមើស្រមៃដោយអ្នករចនា តែដោយការពិតបែបណានោះយើងនឹងបានឃើញផ្ទាល់ភ្នែកនាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Apple ដែលរមែងធ្វើឡើងនាអំឡុងខែកញ្ញាខាងមុខនេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: