កាស AirPods អាចប្រើលួចស្តាប់ការសន្ទនាបាន
- 2019-01-16 03:32:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាស AirPods អាចប្រើលួចស្តាប់ការសន្ទនាបាន
ចន្លោះមិនឃើញ
កំណែទម្រង់ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមមុខងារ Live Listen ទៅកាន់កាស AirPods។ មុខងារនេះ អាចធ្វើឲ្យ iPhone ក្លាយជាឧបករណ៍ស្រូបសំឡេង និងប្រើកាសស្តាប់។
ក្នុងការបើកដំណើរការមុខងារ អ្នកប្រើប្រាស់ត្រូវការចូលទៅកាន់ Settings > Control Center > ចុចយក Customize Controls ហើយចុចយកសញ្ញាបូកក្បែរនឹង icon រូបត្រចៀក ដើម្បីបន្ថែមមុខងារទៅកាន់ Control Center។
គណនី Twitter មួយបានបង្ហោះពីការប្រើប្រាស់កាស AirPods ជាឧបករណ៍លួតស្តាប់ ដោយអ្នកប្រើប្រាស់គ្រាន់តែបើកដំណើរការមុខងារ Live Listen ហើយទុក iPhone ក្បែរនឹងនរណាម្នាក់ នោះរាល់ការសន្ទនានឹងអាចស្តាប់បាន។ នេះជាការព្រួយបារម្ភមួយទាក់ទងនឹងព័ត៌មានឯកជន។
មិនទាន់ច្បាស់នៅឡើយទេថាតើ Apple បានដឹងពីស្ថានភាពនេះ ហើយបើដឹងព័ត៌មាននេះ ប្រហែលអាចឲ្យ iPhone លឺសំឡេងជូនដំណឹងទៅកាន់អ្នកនៅជិតថាមុខងារ Live Listen បានបើកដំណើរការ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ