មកមើលវីដេអូនេះទាំងអស់គ្នាទៅ កុំឲ្យវិលមុខធេងធោង រឿងបង់លុយពេលចតនៅព្រលាន

  • 2019-01-17 01:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​មិន​ទាន់​យល់​អំពី​រឿង​បង់​លុយ ថ្លៃ​ចំណត​នៅ​ព្រលាន​យន្តហោះ​អន្តជាតិ​ភ្នំពេញ អំពី​ដំណាក់​កាល​ផ្សេង​ៗ​ពេល​ចូល និង​ពេល​ចេញ។ ក្នុង​នោះ សូម្បី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្ដម ខៀវ កញារិទ្ធ ក៏​គិត​ថា​ហាក់​ដូច​ជា​ស្មុគស្មាញ​ធ្វើ​ឲ្យ​កាន់​តែ​យឺត​ទៅ​វិញ។ ប៉ុន្តែ​កន្លង​មក អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​តែង​បង្ហាញ​ពី​របៀប​បង់​លុយ​នៅ​ព្រលាន​យន្តហោះ​ជា​រឿយ​ៗ​ដែរ។

យ៉ាង​ណា​មិញ​សូម​ប្រិយមិត្ត ពិសេស​អ្នក​ឧស្សាហ៍​ចេញ-ចូល​ព្រលាន​យន្តហោះ​សូម​មក​មើល​វីដេអូ​ពន្យល់​ដូច​ខាង​ក្រោម​នេះ៖

នៅ​ពេល​ដែល​យក​យានយន្ត​ចូល​ទៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កង្វល់​ជាង​គេ​ គឺ​កន្លែង​ចត​យានយន្ត។ ដូច្នេះ​តើ​ត្រូវ​ប្រើប្រាស់​ចំណត​យានយន្ត​ធម្មតា​យ៉ាង​ដូច​ម្ដេច? ខាង​ក្រោម​នេះ ជា​ដំណាក់​កាល​ទាំង​៥ ដែល​បាន​ណែនាំ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៖

​ ១) ជ្រើសរើសច្រកផ្លូវចំណត (នៅខាងឆ្វេងដៃលោកអ្នក) ហើយបន្តដំណើរទៅមុខ ដោយជ្រើសរើសច្រកផ្លូវចំណតណាមួយ ដែលសមស្របជាមួយលោកអ្នក។ ចំណតស្ថានីយចេញដំណើរនៅខាងឆ្វេងដៃ ឬ ចំណតស្ថានីយដំណើរមកដល់នៅខាងស្តាំ។

២) ចុចយកសំបុត្រ ហើយបន្តដំណើរទៅរកកន្លែងចតដែលទៅនេរ។

៣) សូមធ្វើការបង់ប្រាក់ថ្លៃចំណតជាមុនសិន ដោយស្គែនសំបុត្រលោកអ្នក នៅម៉ាស៊ីនបង់ប្រាក់ណាមួយក៏បាន។ 

៤) ត្រឡប់ទៅយកយានយន្តរបស់លោកអ្នក ដើម្បីធ្វើការចាកចេញ 

៥) ស្គែនសំបុត្រនៅច្រកចេញ។ របានិង​បើកដោយស្វ័យប្រវត្តិ។ 

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី