ទិញអត់ Motorola RAZR ល្បីកាល ១៥ ឆ្នាំមុនគ្រោងផលិតសារថ្មីតម្លៃ ១៥០០ ដុល្លារ
- 2019-01-17 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញអត់ Motorola RAZR ល្បីកាល ១៥ ឆ្នាំមុនគ្រោងផលិតសារថ្មីតម្លៃ ១៥០០ ដុល្លារ
ចន្លោះមិនឃើញ
ទូរសព្ទបត់បានរបស់ Motorola ម៉ូឌែល RAZR ដែលល្បីល្បាញកាលពី ១៥ ឆ្នាំមុន គ្រោងនឹងត្រឡប់មកចូលទីផ្សារស្មាតហ្វូនសារជាថ្មីនៅឆ្នាំ ២០១៩ ដោយត្រៀមប្រកាសក្នុងកម្មវិធី MWC 2019 នាខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Wall Street Journal ។
បើគិតពីម៉ូឌែល Motorola RAZR មានច្រើនណាស់ដូចជា ចេញដំបូង RAZR ឆ្នាំ ២០០៤ ក្លាយជាទូរសព្ទដែលលក់ដាច់ខ្លាំងបំផុត កាលនោះក្រុមហ៊ុនបានជួលតារាល្បីៗជាច្រើនមកធ្វើជា អ្នកតំណាងផលិតផលដូចជា ខ្សែបម្រើប្រយុទ្ធជំនាញខាង Free kick គឺ David Beckham និងតារាចម្រៀង Paris hilton ដែលជួយឲ្យក្រុមហ៊ុនលក់ RAZR ដាច់បានជាង ១៣០ លានគ្រឿង។
បន្ទាប់មក RAZR V3 ចេញក្នុងឆ្នាំ ២០០៧ តំណាលគ្នាជាមួយនឹង iPhone ប៉ុន្តែចំនួនលក់ធ្លាក់ចុះ អាចមកពីកត្តាស្មាតហ្វូន Touchscreen ចេញដំបូងរបស់ Apple ចាប់ផ្តើមល្បីខ្លាំង។
ការត្រៀមត្រឡប់មកវិញនេះ មិនមែនជារឿងថ្មីនោះទេសម្រាប់ Motorola RAZR នេះ។ ក្រុមហ៊ុនបានបញ្ចេញ Razr ច្រើនដងមកហើយគឺ RAZR ឆ្នាំ ២០១១ និងម៉ូឌែល Droid Razr M និង Razr HD នៅឆ្នាំ ២០១៦ តែមិនជោគជ័យ ហើយម្ដងនេះនៅឆ្នាំ ២០១៩ អាចនឹងត្រឡប់មកវិញជាថ្មី។
តាមការចុះផ្សាយរបស់ទស្សនាវដ្តី Wall Street Journal ក្រុមហ៊ុន Lenovo ដែលជាអាណាព្យាបាលរបស់ Motorola បានចុះប៉ាតង់រួចរាល់តាំងពីឆ្នាំ ២០១៧ ឯឆ្នាំនេះសង្ឃឹមថានឹងបោះទុនរាប់លានដុល្លារលើការផលិត RAZR ជាថ្មី ឲ្យក្លាយស្មាតហ្វូនប្រណិតបំផុតដែលដាក់លក់ក្នុងតម្លៃប្រមាណជា ១៥០០ ដុល្លារ ចេញក្នុងឆ្នាំ ២០១៩ ដែលមានបំពាក់បច្ចេកវិទ្យា 5G ៕