Apple ជាន់​ហ្វ្រាំង​លើ​ការ​រើស​បុគ្គលិក ដោយ​សារ iPhone លក់​បាន​តិច

  • 2019-01-17 03:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​បន្ថយ​លើ​ការ​រើស​បុគ្គលិក​សម្រាប់​ផ្នែក​មួយ​ចំនួន ខណៈ​ពេល​​ដែល​ក្រុមហ៊ុន​កំពុង​​កែ​សម្រួល​ផែនការ ដោយ​សារ​​ចំនួន​លក់ iPhone មាន​ការ​ថមថយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ លោក Tim Cook បាន​​ប្រាប់​បុគ្គលិក​​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ដើម​ខែ​ថា​ Apple អាច​នឹង​កាត់​បន្ថយ​ការ​​រើស​បុគ្គលិក​ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​មិន​​ផ្អាក​ការ​រើស​បុគ្គលិក​នោះ​ទេ។ Tim Cook នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ ថា​ផ្នែក​ណា​នឹង​ប៉ះពាល់​​ដោយ​សារ​ការ​សម្រេច​នេះ។

យ៉ាងណាក្ដី​នាយក​ប្រតិបត្តិ​រូប​នេះ​និយាយ​ថា​ផ្នែក​ AI នឹង​ប៉ះពាល់​​​ដោយ​សារ​ការ​បន្ថយ​ការ​រើស​បុគ្គលិក​នេះ​ឡើយ ហើយ​ផែនការ​​បើក​ការិយាល័យ​នៅ​​ទីក្រុង​ Austin និង Los Angeles នឹង​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។

គិត​ត្រឹម​​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​ ឆ្នាំ ២០១៨ ក្រុមហ៊ុន​ Apple មាន​បុគ្គលិក​​បម្រើ​ការ​ពេញ​ម៉ោង​សរុប​ ១៣២ ០០០ នាក់ នៅ​ជុំវិញ​ពិភពលោក៕​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង