វាយ​កូន​បាល់​កម្ពុជា​បញ្ជូន​ ទេព ទីម៉ូធី ​ទៅ​ហាត់​នៅ​អាមេរិក​៤​ឆ្នាំ​តៀម​ស៊ីហ្គេម​២០២៣​

  • 2019-01-17 07:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ​​​វាយ​កូន​បាល់​កម្ពុជា ទេព ទីម៉ូធី ​ត្រូវ​បាន​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​រយៈ​ពេល ៤ ឆ្នាំ​ ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក ជា ពៅ

​លោក ជា ពៅ ​អគ្គលេខាធិការ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទេព ទីម៉ូធី បាន​ចេញ​ដំណើរ​ទៅ​អាមេរិក​កាល​ពី​ព្រឹក​មិញ​នេះ។ តាម​គម្រោង​គេ​ត្រូវ​ហ្វឹកហាត់​នៅ​ទី​នោះ​រយៈ​ពេល ៤ ឆ្នាំ​ ប៉ុន្តែ​គេ​អាច​ នឹង​​ត្រឡប់​មក​​កាន់​កម្ពុជា​វិញ​ ​មុន​កាល​កំណត់​​​​ប្រសិន​បើ​​កីឡាករ​រូប​នេះ​​អាច​​ឈាន​ដល់​កម្រិត​ខ្ពស់​​អាច​ដណ្ដើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣។

​​គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ថា ទេព ទីម៉ូធី ជា​កីឡាករ​កម្ពុជា​ទី​២ ដែល​​សហព័ន្ធ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​ បន្ទាប់​ពី ឈាង វណ្ណាស័ក្ក​ ដែល​បាន​ទៅ​ហ្វឹកហាត់​​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ។

​តាម​ដំណឹង​​ពេល​នេះ​ ឈាង វណ្ណាស័ក្ក​ ​កំពុង​មាន​បញ្ហា​របួស​ជង្គង់​​ ​ហើយ​​​នេះ​​ជា​រឿង​គួរឲ្យ​សោកស្ដាយ​មួយ​​សម្រាប់​កម្ពុជា។ ចំណែក ទីម៉ូធី វិញ​​ជាប់​ជា​កីឡាករ​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន៕

កីឡាករ ទេព ទីម៉ូធី

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​