នៅថៃរកបានជាង ១០ ០០០ ដុល្លារ ឯកំពូល Broadcaster នៅកម្ពុជារកមិនតិចជាង ២ ០០០ ដុល្លារក្នុងមួយខែ
- 2019-01-17 08:51:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅថៃរកបានជាង ១០ ០០០ ដុល្លារ ឯកំពូល Broadcaster នៅកម្ពុជារកមិនតិចជាង ២ ០០០ ដុល្លារក្នុងមួយខែ
ចន្លោះមិនឃើញ
Bigo Live ជាកម្មវិធី Live Streaming ដ៏មានប្រជាប្រិយភាពមួយ ដែលកំពុងធ្វើព្យុះភ្លៀងនៅអាស៊ី។ កម្មវិធីនេះ ទើបតែសម្ពោធដំណើរការជាផ្លូវការក្នុងប្រទេសកម្ពុជា។
កញ្ញា Mu Yujia ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ BIGO LIVE ប្រចាំប្រទេសកម្ពុជាលើកឡើងថា ប្រភេទប្រព័ន្ធទំនាក់ទំនង Bigo Live គឺថ្មីសម្រាប់កម្ពុជា។
BIGO LIVE ជាវេទិកាប្រមូលផ្តុំមនុស្សដែលមានគំនិតដូចគ្នា អាចបញ្ចេញមតិដោយសេរី ដើម្បីធ្វើឱ្យមានភាពវិជ្ជមាននៅក្នុងសហគមន៍ផ្ទាល់ខ្លួននិងខាងក្រៅ។
ក្រៅពីទំនាក់ទំនងជាមួយគ្នានិងបង្ហាញពីទេពកោសល្យ អ្នកប្រើ BIGO LIVE អាចជ្រើសយកអាជីពនៅលើកម្មវិធី ដោយចុះឈ្មោះជាមួយ BIGO ធ្វើជាភ្នាក់ងាររបស់ BIGO ដើម្បីណែនាំអ្នកប្រើប្រាស់ផ្សេងទៀតបង្កើតមាតិកា ដើម្បីរកប្រាក់ចំណូលផងដែរ។ ប្រភេទនៃការរកប្រាក់ចំណូលនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់មានជម្រើសការងារ ជំនួសឱ្យការងារការិយាល័យបែបប្រពៃណី។
បើតាមអ្នកគ្រប់គ្រងរូបនេះ Broadcaster កំពូលនៅក្នុងប្រទេសកម្ពុជាអាចរកប្រាក់ចំណូលបានច្រើនជាង ២ ០០០ ដុល្លារក្នុងមួយខែ ខណៈដែល Broadcaster កំពូលនៅប្រទេសជិតខាងគឺប្រទេសថៃរកចំណូលច្រើនជាង ១០ ០០០ ដុល្លារក្នុងមួយខែ។ កញ្ញាបង្ហាញភាពជឿជាក់ថា BIGO LIVE អាចឲ្យអ្នកប្រើប្រាស់នៅកម្ពុជា រកប្រាក់ចំណូលដូចប្រទេសគេដែរ។
BIGO LIVE គឺជាកម្មវិធី Live-stream លើទូរសព្ទ ដែលបង្កើតឡើងដោយក្រុមហ៊ុន BIGO Technology ដែលអ្នកប្រើប្រាស់អាច Live អំពីសកម្មភាពភ្លាមៗ បង្ហាញអំពីទេពកោសល្យ អាចរីករាយជាមួយការ Live ជាមួយមនុស្សទូទាំងពិភពលោក។ BIGO LIVE ត្រូវបានបង្កើតឡើងនៅ ខែមីនា ឆ្នាំ២០១៦ ហើយមានការិយាល័យកណ្ដាលនៅក្នុងប្រទេសសិង្ហបុរី។
BIGO LIVE មានអ្នកប្រើប្រាស់ជាង ២០០ លាននាក់និងអ្នកប្រើប្រាស់សកម្មជាប្រចាំចំនួន 36 លាននាក់នៅទូទាំងពិភពលោក។ BIGO LIVE បច្ចុប្បន្នជាអ្នកនាំមុខទីផ្សារក្នុងឧស្សាហកម្មនិងជាក្រុមហ៊ុន Live-streaming លំដាប់លេខ១នៅតាមបណ្តាប្រទេសនិងតំបន់ជាង ១០០៕