ចាញ់​ Leganes យប់​មិញ​ ធ្វើ​ឲ្យ​ Real ជួប​កំណត់ត្រា​អាក្រក់​បំផុត​ក្នុង​រយៈពេល​ ២០​ឆ្នាំ​ចុង​ក្រោយ

  • 2019-01-17 12:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អធិរាជ​ស Real Madrid បាន​ចាញ់​ ១០​ប្រកួត​គិត​ត្រឹម​ពេល​នេះ​នៃ​រដូវ​កាល​ ២០១៨/១៩ដែល​ជា​កំណត់ត្រា​អាក្រក់​​មិន​ធ្លាប់​មាន​ តាំង​ពី​រដូវ​កាល ១៩៩៨/៩៩ ក្រោយ​ពី​ចាញ់​ក្លឹប​ Leganes ក្នុង​លទ្ធផល​ ១​ ទល់​នឹង​ ០ នៅ​ក្របខ័ណ្ឌ​ Copa del Rey កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ។

លើស​ពី​នេះ​ទៅ​ទៀត​ Real Madrid បាន​ខកខាន​មិន​បាន​រក​គ្រាប់​បាល់​រយៈពេល​ ៨​ប្រកួត​ ហើយ​គេ​ស៊ុត​ចូល​វិញ​ក្នុង​រយៈពេល ២០​ប្រកួត​។

ចំណោម​ក្លឹប​លីគ​កំពូល​អេស្ប៉ាញ មាន​តែ​ក្លឹប​ Huesca ប៉ុណ្ណោះ​ដែល​រង​គ្រាប់​បាល់​ច្រើន​ជាង​ក្លឹប​ Real Madrid ដោយ​រង​ក្នុង​ចំនួន ៤៤​គ្រាប់​គ្រប់​កម្មវិធី​ ខណៈ​ Real វិញ រង​គ្រាប់​បាល់​ចំនួន ៣៧​គ្រាប់​ ស្មើ​គ្នា​នឹង​ក្លឹប​ Levante និង Rayo Vallecano។

ក្នុង​រដូវ​កាល​មុន Real Madrid បាន​លេង​ ៦២​ប្រកួត​ ដោយ​ក្នុង​នោះ ឈ្នះ​ ៣៩​ប្រកួត​ ស្មើ​ ១៤​ប្រកួត​ និង​ ចាញ់​ ៩​ប្រកួត​។

​គិត​ត្រឹម​ពេល​នេះ នៅ​តារាង​ La Liga ក្លឹប​អធិរាជ​ស​នេះ កំពុង​ឈរ​លេខ​ ៤ ដោយ​មាន ៣៣​ពិន្ទុ​ ដោយ​ក្រោម​ក្រុម​កំពូល​តារាង​ Barcelona ចំនួន ១០​ពិន្ទុ៕

អត្ថបទ៖ ហ៊ីម រស្មី