គីឡូ​ធ្ងន់​ Barca សងសឹក​ Levante ៣គ្រាប់​ឡើង​វគ្គ​បន្ត​ Copa del Rey

  • 2019-01-18 00:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ដែល​ជើង​ទី​មួយ​បាន​ចាញ់​២-១ នោះ​បាន​សងសឹក​ Levante បាន​វិញ​នៅ​ជើង​ទីពីរ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ ៣ទល់​នឹង​០​នៅ​ពាន​ Copa del Rey។​

២​គ្រាប់​របស់​ Ousmane Dembele នៅ​នាទី​៣០​ និង​៣១​ នៅ​វគ្គ​ទី​មួយ​គ្រប់គ្រាន់​នឹង​ឲ្យ​ Barca មាន​ប្រៀប​សម្រាប់​លទ្ធផល​ទាំង​ពីរ​ជើង​ ប៉ុន្តែ​នៅ​វគ្គ​ទី​ពីរ​ Lionel Messi បាន​បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​ជើង​ឯក​ចាស់​មួយ​នេះ​ឈ្នះ​ដាច់​ហើយ​ឡើង​ទៅ​វគ្គ​៨​ក្រុម​។​ ១​គ្រាប់​យប់​មិញ​គឺ​ជា​គ្រាប់​បាល់​ទី​៧​របស់​ Messi ក្នុង​៥​ប្រកួត​ចុង​ក្រោយ។​​

លទ្ធផល​គូ​ផ្សេង​ទៀត​ Real Sociedad ស្មើ​គ្នា​ ២-២ Real Betis។ គូ​នេះ​ Betis ជា​អ្នក​ឡើង​ដោយ​យោង​ទៅ​លើ​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​២​គ្រាប់​ (Away goals)។ Espanyol ៣-១ Villarreal សរុប​ទាំង​ពីរ​ជើង​ Espanyol ឈ្នះ​ ៥-៣៕

អត្ថបទ៖ វីរ័ត្ន