ក្លឹប​អឺរ៉ុប​ទាំង​១០ ដែល​មាន​បំណុល​ខ្ពស់​ជាង​គេ

  • 2019-01-18 11:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​របាយការណ៍​ចុង​ក្រោយ​របស់​ UEFA ខាង​ក្រោម​នេះ ជា​ក្លឹប​អឺរ៉ុប​ទាំង​ ១០​ ដែល​ជាប់​បំណុល​ច្រើន​បំផុត​៖

១០. ក្លឹប​ Roma៖ ជាប់​បំណុល ២៤៩​លាន​ដុល្លារ​ និង​ ថយ​ចុះ​ ១៤​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៩. ក្លឹប​ Liverpool៖ ជាប់​បំណុល ២៥៦​លាន​ដុល្លារ​ និង​ ថយ​ចុះ​ ១៧​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៨. ក្លឹប​ CSKA Moscow៖ ជាប់​បំណុល ២៦១​លាន​ដុល្លារ​ និង​ កើន​ឡើង​ ១៨​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៧. ក្លឹប​ Galatasaray៖ ជាប់​បំណុល ២៦១​លាន​ដុល្លារ​ និង​ កើន​ឡើង​ ១៣​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៦. ក្លឹប​ Benfica៖ ជាប់​បំណុល​ ៣០៦​លាន​ដុល្លារ និង ថយ​ចុះ​ ១៣​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៥. ក្លឹប​ AC Milan៖ ជាប់​បំណុល ៣១០​លាន​ដុល្លារ និង កើន​ឡើង​ ៣០​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៤. ក្លឹប​ Juventus៖ ជាប់​បំណុល ៣២៩​លាន​ដុល្លារ និង​ កើន​ឡើង​ ២​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៣. ក្លឹប​ Atletico Madrid៖ ជាប់​បំណុល ៤៤៥​លាន​ដុល្លារ និង​ កើន​ឡើង​ ៤៤​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

២. ក្លឹប​ Inter Milan៖ ជាប់​បំណុល ៤៩៩​លាន​ដុល្លារ​ និង​ កើន​ឡើង​ ៤៤​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

១. ក្លឹប​ Manchester United៖ ជាប់​បំណុល ៥២៣​ដុល្លារ​ និង​ ថយ​ចុះ ១៨​% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ក្លឹប​ជា​ច្រើន​កំពុង​ជាប់​បំណុល តែយ៉ាង​ណា​ក៏ដោយ​ក្លឹប​ភាគ​ច្រើន​ដែល​នៅ​ក្នុង​បញ្ជី​នេះ មិន​ចោទជា​បញ្ហា​ទេ ដោយ​សារ​តែ​ពួក​គេ​ក្នុង​ស្ថាន​ភាព​ដែល​អាច​ដោះ​បំណុល​បាន​ ហើយ​ពួក​គេ​អាច​សង​បំណុល​ពេល​ណា​ដែល​គេ​ចង់។

តែ​ចំណែក​ឯ​ក្លឹប​ខ្លះ​ដូច​ជា​ ក្លឹប​រុស្ស៊ី CSKA Moskow កំពុង​តែ​ប្រឈម​នឹង​បញ្ហា​បំណុល​នេះ ព្រោះ​ថា​ចំណូល​របស់​ពួក​គេ​មិន​អាច​ទប់ទល់​នឹង​កម្ចី​បាន​ឡើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី