Premier League សប្ដាហ៍ទី២៣ ក្លឹប Arsenal ត្រូវចាក់សោបើកទ្វារកីឡដ្ឋាន Emirates Stadium ស្វាគមន៍ក្រុមរួមទីក្រុងឡុងដ៏ Chelsea ដែលការប្រកួតនេះគេឲ្យឈ្មោះថា London Derby។ ក្រុមទាំងពីរកំពុងប្រជែគ្នាយកចំណាត់ថ្នាក់ក្រុមកំពូលទាំង៤។ Chelsea នៅលេខបួន ដាច់ Arsenal ដែលនៅលេខប្រាំ៦ពិន្ទុ។
ព័ត៌មានក្រុមទាំងពីរ
- ខ្សែការពារ Hector Bellerin និង Nacho Monreal អាចនឹងត្រលប់ចូលលេងជាជម្រើសដំបូងវិញ បន្ទាប់ពីសះស្បើយពីរបួស
- Mesut Ozil នឹងសង្ឃឹមមានការកោះហៅត្រលប់មកវិញ បន្ទាប់ពីមិនមានឈ្មោះលេងទល់នឹង West Hamកាលពីសប្ដាហ៍មុន។ Henrikh Mkhitaryan នៅតែបន្តអវត្តមាន តែជិតជាពីរបួសប្រអប់ជើងវិញហើយ
- Chelsea ប្រហែលជាដាក់តារាជើងស៊ុត Eden Hazard ជាខ្សែប្រយុទ្ធចំតួ
- Alvaro Morata មិនមានបញ្ហារបួសទេ តែអាចនឹងមិនបានលេងព្រោះកំពុងជាប់ទាក់ទងផ្ទេរចេញពីក្លឹប
- Olivier Giroud អាចលេងបាន បន្ទាប់ពីជារបួសកជើង ខណៈខ្សែបម្រើ Ruben Loftus-Cheek មានបញ្ហាខ្នងត្រូវអវត្តមាន
ប្រវត្តិជួបគ្នា
- Chelsea ចាញ់តែម្ដងគត់នៃ១៤ប្រកួតចុងក្រោយនៅក្នុងលីគទល់នឹង Arsenal ពោលចាញ់ ៣-០នៅកីឡដ្ឋាន Emirates កាលពីខែ កញ្ញា ឆ្នាំ ២០១៦ (ឈ្នះ៨ ស្មើ៥)
- តោខៀវអាចក្លាយជាក្រុមភ្ញៀវដំបូងឈ្នះ៦ប្រកួតនៅឯកីឡដ្ឋាន Emirates
- ការប្រកួត Premier League រវាង Arsenal និង Chelsea បានបង្កឲ្យកាតក្រហមដល់ទៅ១៣ដង ច្រើនជាងការប្រកួត London Derby នានាទាំងអស់
១១នាក់របស់ Arsenal
១១នាក់របស់ Chelsea
ប្រភព៖
BBC
ប្រែសម្រួល៖ ហេង សុធារិទ្ធិ