Tiger Street Football Festival 2019 ​មណ្ឌល​កំពង់ស្ពឺ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​ក្រុម​កើន​ឡើង​

  • 2019-01-19 09:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់ ​​Tiger Street Football Festival 2019 ​មណ្ឌល​កំពង់​ស្ពឺ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន​នៅ​​មណ្ឌល​នេះ ​ដោយ​មាន​ក្រុម​កើន​ឡើង​ជាង​ឆ្នាំ​មុន។

នៅ​រសៀល​ថ្ងៃ​ទី​១៩​នេះ​ដែរ ​ការ​ចាប់​ឆ្នោត​នៅ​មណ្ឌល​កំពង់​ស្ពឺ​បាន​ធ្វើ​ឡើង​រួច​រាល់​ហើយ ​ដោយ​មណ្ឌល​នេះ​មាន​ក្រុម​ចូល​រួម​ច្រើន​លើស​ការ​រំពឹង​ទុក​ដល់​ទៅ​៤៦​ក្រុម​ឯ​ណោះ។ ខណៈ​ដែល​ដំបូង​ឡើយ​គិត​ថា​មាន​ត្រឹម​តែ​៣៤​ក្រុម​ចូល​រួម​ទេ។ ការ​កើន​ឡើង​ខ្លាំង​នេះ​ដែរ ​គឺ​បាន​បង្ហាញ​ថា​យុវជន​នៅ​ក្នុង​ខេត្ត​នេះ​គឺ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រកួត​ពាន​រង្វាន់ Tiger Street ​នេះ​ខ្លាំង​មែនទែន។

ក្រុម​ទាំង​៤៦​នេះ ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រកួត​គ្នា​ចាប់​ពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ស្អែក​ត​ទៅ ដើម្បី​ស្វែង​រក​ក្រុម​៤​ឡើង​ទៅ​លេង​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា ដើម្បី​ប្រជែង​យក​ជយលាភី ​ដែល​មាន​​ប្រាក់​​រង្វាន់​សរុប​ ៥ម៉ឺន​​ដុល្លារ​អាមេរិក​។ មណ្ឌល​នេះ​ក្រុម​ខេត្ត​កំពង់​ស្ពឺ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន​។

លោក​ស្រី​ ថោង​ បវរលក្ខិណា​ ​នាយក​គ្រប់​គ្រង​ស្លាក​សញ្ញា​ផលិត​ផល​ស្រាបៀរ​ថៃហ្គ័រ​​

សម្រាប់​​ពេល​រាត្រី​ស្អែក​នេះ​​ក៏​មាន​ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ របស់​ផលិតកម្ម​ ហង្ស​មាស ដូច​ជា​លោក ខេមរៈ សិរីមន្ដ​ អ្នក​នាង ពេជ្រ សោភា សុខ ស្រី​នាង ​ទេព បូព្រឹក្ស​ ស៊យ រតនៈ និង​ DJ Maily ​ផង​ដែរ​។ ​​ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។ ស្រប​ពេល​ការ​ប្រកួត​មាន​ផ្សាយ​ផ្ទាល់​​នៅ​លើ Page ផ្លូវ​ការ​របស់​ Tiger Beer ។​

លោក​ ប៉ិច​ នី​ នាយក​គ្រប់​គ្រង​សកម្មភាព​ពាណិជ្ជកម្ម​ស្រាបៀរ​ថាយហ្គ័រ​

ជយលាភី​ប្រចាំ​មណ្ឌលកំពង់​ស្ពឺ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​កំពង់​ស្អឺ​​មាន​៖

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​

អត្ថបទ៖ មុន្នីរម្យ