Tesla កាត់​បន្ថយ​បុគ្គលិក​ជាង ៣ ០០០នាក់ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​

  • 2019-01-22 03:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត Tesla កំពុង​រៀបចំ​កាត់​បន្ថយ​បុគ្គលិក​ប្រមាណ ៧%។ នេះ​បើ​តាម​អ៊ីមែល​មួយ​ដែល​លោក Elon Musk ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​ផ្ញើរ​ទៅ​កាន់​បុគ្គលិក​ជា​ច្រើន​។

នេះ​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​ច្រើន​ជាង ៣ ០០០នាក់ បាត់បង់​ការងារ​ធ្វើ ដោយ​ផ្អែក​លើ​ទិន្នន័យ​ដកស្រង់​ចេញ​ពី​សម្ដី​លោក Musk កាល​ឆ្នាំ​មុន​ថា​មាន​កម្លាំង​ពលកម្ម​ប្រមាណ ៤៥ ០០០នាក់​។

លោក Musk លើក​ឡើង​ថា​សំពាធ​លើ​ប្រាក់​ចំណេញ និង​មហិច្ឆតា​ចង់​បញ្ចេញ​រថយន្ត Model 3 តម្លៃ​ទាប​តម្រូវ​តាម​គ្រប់​ទីផ្សារ ដែល​ផ្លូវ​ខាងមុខ​មាន​ការ​លំបាក​ខ្លាំង។ ផលិតផល​ក្រុមហ៊ុន Tesla នៅ​តែ​ថ្លៃ​សម្រាប់​មនុស្ស​ភាគច្រើន​។ លោក​បន្ថែម​ថា មិន​មាន​ជម្រើស​នោះ​ទេ​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ធ្វើការ​ពេញ​ម៉ោង​ ដោយ​រក្សាទុក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​ចាំបាច់​ប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ​លោក Musk មិន​បាន​បញ្ជាក់​បុគ្គលិក​ផ្នែក​ណា​មាន​ហានិភ័យ​នៃ​ការ​បាត់បង់​ការ​ងារ​នោះ​ទេ​។ ក្នុង​សារ​នោះ​ដែរ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​ដែល​ជំនះ​រាល់​ឧបសគ្គ​នានា​កន្លង​មក​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម