Toyota ប្រកាសចេញ Supra ថ្មីប្រើសាំងនិងអគ្គិសនី មិនឲ្យចាញ់ Porsche
- 2019-01-20 08:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ប្រកាសចេញ Supra ថ្មីប្រើសាំងនិងអគ្គិសនី មិនឲ្យចាញ់ Porsche
ចន្លោះមិនឃើញ
ពិព័រណ៍រថយន្តនៅទីក្រុង (Detroit) auto show នៅសប្តាហ៍នេះបានក្លាយជាការចាប់ផ្តើមសម្រាប់បន្ទះសាកថាមពលដ៏កំពូលសម្រាប់រថយន្ត Supra របស់ក្រុមហ៊ុន Toyota ដែលគេទន្ទឹងរង់ចាំជាយូរមក ហើយនោះ ដែលមានរូបរាងមិនខុសពី Porsche 718 Cayman។
រថយន្តកៅអីពីរជំនាន់ទី ៥ របស់ Toyota នេះបានឆក់យកការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាន នៅពេលទីបំផុតវាំងននបានលាត់បង្ហាញរថយន្តនេះ ដោយកត់សម្គាល់ការត្រឡប់មកវិញរបស់ឈ្មោះ Supra បន្ទាប់ពីគេបានដាក់ឈ្មោះឱ្យវាកាលពី ១៧ ឆ្នាំមុន។
Toyota Supra ដំណើរការដោយម៉ាស៊ីនសាំង V6 ប្រភេទ Turbo-charged 3-litre កម្លាំង ៣៣៥ សេះ និងភ្ជាប់ទៅនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ លេខ រថយន្តថ្មី GR Supra នឹងស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹម ៤,៣ វិនាទី និងមានល្បឿនកំពូលដោយកាច់មកប្រើអគ្គិសនី គឺ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
តម្លៃវិញនឹងចាប់ផ្តើមពី ៥២.៦៩៥ ផោន (៦៧.៨៨៧ដុល្លារ) ពេលវាមកដល់បន្ទប់តាំងពិព័រណ៍នៅអង់គ្លេសនៅចុងឆ្នាំនេះ៕
មើលរូបរាង GR Supra នៅទីនេះ