បាល់ទះស្ងាត់ជ្រាបគ្មានសកម្មភាព នាំឲ្យកីឡាករមួយចំនួនធំរអ៊ូជាបន្ទាប់ៗ
- 2019-01-21 04:03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះស្ងាត់ជ្រាបគ្មានសកម្មភាព នាំឲ្យកីឡាករមួយចំនួនធំរអ៊ូជាបន្ទាប់ៗ
ចន្លោះមិនឃើញ
បាល់ទះមានសកម្មភាពប្រកួតចុងក្រោយគឺកាប្រកួតកីឡាជាតិលើកទី២ នាខែឧសភា ឆ្នាំ២០១៨ បើគិតមកដល់ពេលនេះមានរយៈពេលប្រមាណ ៨ខែមកហើយ ដែលមិនឃើញមានសកម្មភាពទាល់តែសោះ។
កីឡាករហាត់បាល់ទះមួយចំនួនធំ ដែលកំពុងហ្វឹកហាត់នៅក្លឹបបាល់ទះក្រសួងមហាផ្ទៃ សុំមិនបញ្ចេញឈ្មោះបានរអ៊ូប្រាប់មកកាន់ Sabay ថា «គ្មានការប្រកួតចឹងបងអើយ ចប់ហើយបាល់ទះយើង។ មិនទៅមុខទេកីឡាករហាត់បានតែហាត់ ។
ស្របពេលកីឡាករម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដែរ ហើយហ្វឹកហាត់នៅវិសាខា បានរអ៊ូដែរថា « ម៉េចម៉ាទេបងអើយ ស្ងាត់ជ្រាបចឹង។ ខ្ញុំរង់ចាំតែមើលបន់ឲ្យតែមានការប្រកួតដែរហ្នឹង »។ ទាក់ទងរឿងនេះដែរលោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានប្រាប់មកកាន់ Sabay ថា សូមឲ្យរង់ចាំសិន។ ការនិយាយបែបនេះ ដោយសារលោកកំពុងស្វែងរកអ្នកឧបត្ថម្ភ ដើម្បីរៀបចំព្រឹត្តិការណ៍នានាវិញ។
សម្រាប់ការប្រកួតថ្នាក់ជាតិវិញពីប្រារព្ធធ្វើឡើងរាល់ពីរឆ្នាំម្ដង ដូច្នេះអ្នកហាត់បាល់ទះហាក់មានភាពរអ៊ូ ដោយនិយាយដូចគ្នាថា តើត្រូវរង់ចាំការប្រកួតថ្នាក់ជាតិមកដល់ទើបមានការប្រកួតអ្នកហាត់បាល់ទះមិនរីកចម្រើនទេ៕