ទស្សនា​​ផ្ទាល់​បាតុភូត​ចន្ទគ្រាស កំពុង​កើត​មាន​លើ​មេឃ​

  • 2019-01-21 04:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​នេះ​បាតុភូត​ចន្ទគ្រាស​​កំពុង​កើត​មាន​លើ​ផ្ទៃ​មេឃ​ក្នុង​តំបន់​មួយ​ចំនួន ដូច​ជា​អាមេរិក​ខាង​ជើង និង​អាមេរិក​ខាង​ត្បូង, អឺរ៉ុប និង​តំបន់​អាហ្វ្រិក​ជា​ដើម។ ចំពោះ​ប្រទេស​កម្ពុជា​មិន​អាច​មើល​ឃើញ​បាតុភូត​​ចន្ទគ្រាស​ដំបូង​គេ​ក្នុង​ឆ្នាំ ២០១៩ នេះ​ឡើយ។ ប៉ុន្តែ​អាច​ទស្សនា​តាម​ការ​ផ្សាយ​ផ្ទាល់​ខាង​ក្រោម​នេះ ៖

បាតុភូត​ចន្ទ​គ្រាស​នេះ​នឹង​មាន​រយៈពេល​សរុប​រហូត​ដល់​ ៥ ម៉ោង ១២ នាទី ​គិត​ចាប់​តាំង​ពី​​ពេល​ចាប់​ផ្ដើម​ដល់​ពេល​បញ្ចប់។ គួរ​ដឹង​ថា​បាតុភូត​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ផែនដី​ស្ថិត​នៅ​គន្លង​រៀង​គ្នា​ជា​មួយ​ព្រះអាទិត្យ និង​ព្រះចន្ទ ហើយ​យ៉ាងហោចណាស់​មួយ​ឆ្នាំ​មាន​បាតុភូត​នេះ​កើត​ឡើង​ពីរ​ដង។

​បាតុភូត​​អវកាស​​បន្ទាប់​គឺ​បាតុភូត​សូរ្យគ្រាស​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ទី ២ ខែ​កក្កដា​ ឆ្នាំ ២០១៩ ​ហើយ​តំបន់​ដែល​អាច​មើល​ឃើញ​មាន​ដូច​ជា​ប្រទេស​អេក្វាទ័រ, ប្រេស៊ីល, អ៊ុយរុយហ្គាយ និង​ ប៉ារ៉ាហ្គាយ​ជា​ដើម៕​​​

ប្រភព៖ timeanddate   ប្រែ​សម្រួល៖ សុខហេង