សម្ដេច ហ៊ុន សែន បើកភ្លើងខៀវឲ្យក្រុមហ៊ុនចិនសិក្សាគម្រោងផលិតថាមពលអគ្គិសនីដើរដោយព្រះអាទិត្យ

  • 2019-01-21 07:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ ដែល​កំពុង​បណ្ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ សិក្សា​ពិសេស​ការ​ផលិត​ថាមពល​ស្អាត។​​​​​

គម្រោង​នេះ ត្រូវ​ស្នើ​ឡើង​ដោយ​លោក ស៊ូ យីនពាវ (Shu Yinbiao) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហួរ​ណេងគ្រុប ​ដែល​ជា​ក្រុមហ៊ុន​សាងសង់វារីអគ្គិសនីសេសាន្តក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង​ ទើប​សម្ពោធ​កាល​ពី​ថ្មីៗ​កន្លង​មក​។

រូបតំណាង

គួរបន្ថែមថា​ ក្រុមហ៊ុន​ក៏មានគម្រោងសាងសង់​បំពង់​បង្ហូរប្រេង ឬ​ឧស្ម័ន ពី​ខេត្តព្រះសីហនុ មក​កាន់​រាជធានីភ្នំពេញ ជាមួយ​និង​គម្រោង​នៃការសាងសង់ផ្លូវល្បឿនលឿនផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត