រវល់​ជប់​លៀង​ជ័យជម្នះ Pacquiao ជួប​សំណាង​អាក្រក់​​ចោរ​​គាស់​ផ្ទះ

  • 2019-01-22 02:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​របស់​អ្នក​ប្រដាល់ Manny Pacquiao នៅ​ឯ​ទីក្រុង Los Angeles ត្រូវ​បាន​ចោរ​គាស់​ចូល ខណៈ​គេ​កំពុង​អបអរ​ជ័យជម្នះ​លើ Adrien Broner នៅ​ទីក្រុង Las Vegas។

មន្ត្រី​ប៉ូលិស​​បាន​ប្រទះ​ឃើញ​ទ្វារ​ផ្ទះ​របស់ Pacman ចំហ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ខណៈ​អ្នក​ប្រដាល់​ហ្វីលីពីន​កំពុង​នៅ​ឆ្ងាយ។ Pacquiao ដែល​ឈាន​ចូល​វ័យ​៤០​ឆ្នាំ​កាល​ពី​ខែ​​មុន​ បាន​ឈ្នះ​ពិន្ទុ​លើ Broner ការពារ​ខ្សែ​ក្រវាត់ WBA welterweight ប៉ុន្តែ​សំណាង​អាក្រក់​ ផ្ទះ​របស់​កំពូល​អ្នក​ប្រដាល់​រូប​នេះ​ត្រូវ​បាន​ជន​ឱកាស​និយម​គាស់​លួច​ចូល​។

រហូត​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ចោរ​បាន​លួច​​យក​សម្ភារៈ​​​អ្វី​ខ្លះ​ពី​ក្នុង​ផ្ទះ​នៅ​ឡើយ​ទេ។ រំឭក​ថា ​ក្រោយ​បញ្ចប់​ការ​ប្រកួត Pacquiao បាន​បបួល Floyd Mayweather ប្រកួត​សងសឹក បន្ទាប់​ពី​ចាញ់​កាល​ពី​ឆ្នាំ​២០១៥៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ