ប្រាកដ​ជា​ភ្ញាក់ផ្អើល ប្រសិន​ដឹង​ពី​ចំនួន​ក្លឹប Kevin-Prince Boateng ធ្លាប់​លេង​ឲ្យ

  • 2019-01-22 04:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ហ្គាណា Kevin-Prince Boateng បាន​ផ្លាស់​ប្ដូរ​ទ្រនំ​ពី​ក្លឹប​នៅ​អ៊ីតាលី Sassuolo ខ្ចី​ជើង​មក​កាន់ Barcelona រហូត​ដល់​ចប់​រដូវ​កាល​នេះ។

អាច​ចាត់​ទុក​ជា​រឿង​ភ្ញាក់ផ្អើល​ Boateng ​មាន​វ័យ​៣១​ឆ្នាំ​ ហើយ​ក៏​មិន​សូវ​លេង​ជា​លេច​ធ្លោ​អ្វី​ដែរ តែ​បែរ​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី Barcelona។ យ៉ាងណាមិញ​កីឡាករ​ដែល​អាច​លេង​បាន​ទាំង​ខ្សែ​ប្រយុទ្ធ​និង​បម្រើ​រូប​នេះ​​អាច​ចាត់​ទុក​ជា​កីឡាករ​សម្បូរ​បទពិសោធន៍ បើ​គិត​ទាំង​ Barca គឺ​ជា​ក្លឹប​ទី​១១​ហើយ​ដែល​គេ​ធ្លាប់​លេង​ឲ្យ។

Boateng មាន​​ប្រភព​ចេញ​ពី​យុវជន​ក្លឹប Hertha BSC បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៥​ក៏​បាន​ឡើង​មក​​ក្រុម​ធំ។ ឆ្នាំ​២០០៧ គេ​បាន​ផ្លាស់​មក​អង់គ្លេស​ជាមួយ Spurs មុន​ពេល​ខ្ចី​ជើង​ទៅ Borussia Dortmund។ ក្រោយ​មក​ទៀត​គេ​ក៏​បន្ត​អាជីព​ជាមួយ​ក្រុម​ជា​ច្រើន​ទៀត​ដូច​ជា៖ Portsmouth, AC Milan, Schalke 04, Las Palmas, Eintracht Frankfurt, Sassuolo ចុងក្រោយ​នៅ Barcelona នេះ​ឯង។

 Kevin-Prince Boateng មាន​ដើម​កំណើត​កើត​ជា​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់​​និង​មាន​​ប្អូន​ប្រុស​ម្នាក់​ជា​កីឡាករ​បាល់ទាត់​ដូច​គ្នា​គឺ Jerome Boateng។ កាល​នៅ​ជា​យុវជនBoateng លេង​ឲ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ទេ ពោល​តាំង​ពី​ U19 ដល់ U21 ប៉ុន្តែ​ពេល​ដល់​ក្រុម​ធំ​គេ​បែរ​មក​លេង​ឲ្យ​ជម្រើសជាតិ​ហ្គាណា​ទៅ​វិញ​និង​បាន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០១៤៕

អត្ថបទ៖ ហេង សុធារិទ្ធិ