សាហាវ! ឡៅ​ ចិត្រា ​បង្ហាញ​ក្បាច់​ទាត់​២០​ជើង​ជាប់​គ្នា​មុន​ប៉ះ​ Superlek​ នៅ​សង្វៀន ONE

  • 2019-01-22 06:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់​ស្ពឺ ឡៅ ចិត្រា នឹង​ត្រូវ​ឡើង​សង្វៀន​ One Championship ​​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​​​នា​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ដែល​ត្រូវ​ប៉ះ​ជើង​ខ្លាំង​​លំដាប់​ A របស់​ថៃ Superlek​ ​ក្នុង​​ប្រភេទ​ទម្ងន់ ៦១,២ គីឡូក្រាម​។

ឡៅ​ ចិត្រា

​មុន​ប៉ះ​គ្នា​នៅ​ខែ​ក្រោយ​​នេះ​ជើង​ខ្លាំង​​លំដាប់​ A របស់​ខ្មែរ​រូប​នេះ​បាន​​ហ្វឹកហាត់​​យ៉ាង​ខ្លាំង។ ​ជាង​នេះ​ទៅ​ទៀត​គេ​បាន​បង្ហាញ​ការ​ប្រឹង​ទាត់​ស៊ីប​ ២០​ជើង​ជាប់​គ្នា​ ដែល​មើល​ទៅ​​ហាក់​មាន​ភាព​ទាក់ទាញ និង​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គេ​​ ដើម្បី​ឡើង​​បង្ហាញ​ក្បាច់​គុន​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ។

​នេះ​ជា​លើក​ទី​២​របស់​ ឡៅ ចិត្រា ក្នុង​ការ​ចេញ​ប្រកួត​ក្រៅ​ស្រុក ដែល​លើក​ទី​១ រូប​គេ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​​កាល​ពី​ពីរ​ឆ្នាំ​មុន ​ហើយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​៕ ​​​​​​

តោះ​! មើល​វីដេអូ​ការ​ទាត់​២០​ជើង​ជាប់​គ្នា​របស់​ ឡៅ ចិត្រា តិច​មើល​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី