ទិន្នន័យថ្មី! IT នៅអាស៊ីបានប្រាក់ខែច្រើនជាង IT នៅអឺរ៉ុប
- 2019-01-22 07:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិន្នន័យថ្មី! IT នៅអាស៊ីបានប្រាក់ខែច្រើនជាង IT នៅអឺរ៉ុប
ចន្លោះមិនឃើញ
ក្រុមហ៊ុន Software របស់សហរដ្ឋអាមេរិកមួយឈ្មោះ Puppet បានធ្វើការស្ទង់មតិជាមួយ IT ជំនាញចំនួន ៣ ពាន់រូបនៅជុំវិញពិភពលោក ដោយបានរកឃើញថាប្រាក់ចំណូល IT នៅអាស៊ី នាំមុខ IT នៅអឺរ៉ុបក្នុងកាលពីឆ្នាំ ២០១៨។
អ្នកកាន់តំណែងធំៗផ្នែក IT នៅអាស៊ីអាចរកចំណូលបានជាមធ្យម ៧៥ ០០០ ទៅ ១០០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ កាលពីឆ្នាំមុន ធៀបនឹងនៅអឺរ៉ុបរកចំណូលប្រចាំឆ្នាំបានជាមធ្យម ៥០ ០០០ ទៅ ៧៥ ០០០ ដុល្លារ ។
ការប្រែប្រួលនេះដោយសារតែមានការដំឡើងចំណូលអ្នក IT នៅក្នុងប្រទេសសិង្ហបុរី និងនៅជប៉ុន ជាប្រទេសអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ដែលចង់ឲ្យវិស័យ IT របស់ខ្លួនកាន់តែលេចធ្លោលើឆាកអន្តរជាតិ។
កាលពីឆ្នាំ ២០១៧ លទ្ធផលពីការស្ទង់មតិរបស់ Puppet បានបង្ហាញថា ៥០% នៃអ្នក IT នៅអាស៊ីរកចំណូលបានតិចជាង ២៥ ០០០ ដុល្លារ ខណៈនៅឆ្នាំ ២០១៨ មានប្រមាណ ២០% ប៉ុណ្ណោះដែលរកចំណូលបានខ្ទង់ប៉ុណ្ណេះ។ ជាងនេះទៅទៀត នៅឆ្នាំ ២០១៧ មាន ១០% ប៉ុណ្ណោះដែលរកចំណូល ១០០ ០០០ ដុល្លារ ប៉ុន្តែនៅឆ្នាំ ២០១៨ បានកើនដល់ ៣០%។
ត្បិតថាចំណូលអ្នក IT នៅអាស៊ីមានការកើនឡើង ប៉ុន្តែអ្នក IT នៅសហរដ្ឋអាមេរិកនៅតែមានចំណូលនាំមុខគេប្រចាំឆ្នាំ ២០១៨ ដោយជាមធ្យមរកបាន ១០០ ០០០ ទៅ ១២៥ ០០០ ដុល្លារ ក្នុងមួយឆ្នាំ៕
ចុចអាន៖