ជើង​ខ្លាំង​កំពង់ឆ្នាំង ​ប្រាប់​ក្បួន​នាំ​ក្រុម​លើក​ពាន Tiger Street Football Festival 2019 ​នៅ​កំពង់​ស្ពឺ

  • 2019-01-23 01:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pitou FC ​ជា​ក្រុម​មក​ពី​ខេត្ត​កំពង់​ឆ្នាំង ​មក​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2019 ​នៅ​មណ្ឌល​កំពង់​ស្អឺ ​ហើយ​ក៏​មាន​ឱកាស​បាន​ឈ្នះ​​បាន​លេខ​១​នៅ​មណ្ឌល​នេះ​តែ​ម្ដង។

ក្រុម​ដែល​មាន​អ្នក​ចាំ​ទី​ចាស់​វស្សា​ខាង​លើ​នេះ ​ចូល​រួម​ប្រកួត​ពាន​រង្វាន់Tiger Street Football Festival 2019 ​២​ដង​មក​ហើយ។ ​ក្នុង​នោះ ​លើក​ទី​១ ​ពួកគេ​បាន​លេខ​២ និង​លើក​ទី​២​ឆ្នាំ​នេះ​ទទួល​បាន​លេខ​១ ​ក្រោយ​ពី​បំបាក់​ក្រុម​ខ្លាំង​ជា​ច្រើន​នៅ​ខេត្ត​កំពង់​ស្ពឺ។ កីឡាករ​ វិបុល សុខារ័ត្ន សមាជិក​ម្នាក់​ក្នុង​ក្រុម Pitou FC ​បាន​បង្ហើប​គន្លឹះ​ដែល​ពួកគេ​ទទួល​បាន​ជោគជ័យ​នេះ​ថា​៖ “ដោយសារ​តែ​ផ្លូវ​ឆ្ងាយ ​ពួក​ខ្ញុំ​អស់​កម្លាំង​បន្តិច​ដែរ តែ​ក្រោម​ការ​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ​ពី​សំណាក់​ប្រធាន​ក្រុម​ទើប​យើង​អាច​ទទួល​បាន​លទ្ធផល​ល្អ​នេះ។ យើង​ស្ដាប់​ប្រធាន​ក្រុម​នៅ​លើ​ទីលាន យើង​ជឿ​ជាក់​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់។ ការ​លេង​សហការ​គ្នា​ល្អ ​យល់​ចិត្ត​គ្នា ​ទើប​យើង​ទទួល​បាន​លទ្ធផល​ល្អ​ដូច្នេះ”។

នៅ​មណ្ឌល​កំពង់​ស្អឺ​នេះ ​ក្រុម​ទាំង​៤​ដែល​មាន​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​​ទី​១៦-១៧ ខែ​មីនា ដើម្បី​ប្រជែង​យក​ជយលាភី ​ដែល​មាន​​ប្រាក់​​រង្វាន់​សរុប​ ៥ម៉ឺន​​ដុល្លារ​អាមេរិក​​បន្ដ​រួម​មាន Pitou FC លេខ​១, Avatar លេខ​២ , Black Lion លេខ​៣​និង​ត្រពាំង​លើ​លេខ​៤​។

ជយលាភី​ប្រចាំ​មណ្ឌលកំពង់​ស្ពឺ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​កំពង់​ស្អឺ​​មាន​៖

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី