Apple ប្រកាស​រក​ជើង​ខ្លាំង ១០ រូប​​ថត​រូប​ដោយ​ប្រើ iPhone បាន​ស្អាត​ជាង​គេ

  • 2019-01-23 02:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ប្រកាស​ពី​​ការ​ប្រកួត​ថ្មី​​ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង ១០ រូប​​អាច​ថត​រូប​ដោយ​ប្រើ​ iPhone បាន​ស្អាត​ជាង​គេ។

ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​មករា ដល់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ដោយ​​រូបភាព​ដែល​ចូល​រួម​ប្រកួត​នឹង​ត្រូវ​វាយ​តម្លៃ​ដាក់​ពិន្ទុ​ពី​គណៈកម្មការ​ចំនួន ១១ រូប​នៅ​ជុំវិញ​ពិភពលោក​ រួម​មាន​លោក​ Peter Souza ដែល​ជា​អ្នក​ថត​រូប​ប្រចាំ​សេតវិមាន​​ក្រោយ​រដ្ឋបាល​លោក​ Barack Obama ផង​ដែរ។

​រូបភាព​ដែល​ឈ្នះ​ទាំង​ ១០ នឹង​ត្រូវ​បង្ហាញ​មុខ​​លើ​វិបសាយ​ព័ត៌មាន​របស់​ Apple, គណនី​ Instagram Apple, លើ​វិបសាយ​ Apple.com, នៅ​ក្នុង​ហាង​លក់​រាយ​ផលិតផល​ Apple, លើ​គណនី​ WeChat Apple, គណនី​ Twitter Apple, គណនី​ Weibo Apple និង​លើ​ផ្ទាំង​ពាណិជ្ជកម្ម​លើ​ជុំវិញ​ពិភពលោក​ទៀត​ផង។

ដើម្បី​ចូល​រួម​​ក្នុង​ការ​ប្រកួត​​នេះ គ្រាន់​តែ​បង្ហោះ​រូបភាព​លើ​គណនី​ Twitter ឬ Instagram របស់​ខ្លួន​ ដោយ​ប្រើ​ប្រាស់​​ Hashtag #ShotOniPhone។ អ្នក​ប្រើ​ប្រាស់​ Weibo ក៏​អាច​ចូល​រួម​​ដោយ​ប្រើ​ Tag #ShotoniPhone#។ បន្ថែម​ពី​នេះ​អ្នក​អាច​ដាក់​ប្រកួត​រូបភាព​មាន​កម្រិត​ Resolution ខ្ពស់​​តាម​រយៈ​​អ៊ីមែល​ shotoniphone@apple.com ដោយ​ប្រើ​ format “firstname_lastname_iphonemodel”។​​

នៅ​ក្នុង​ Caption នៃ​រូបភាព​ត្រូវ​បញ្ជាក់​ថា​ថត​ដោយ iPhone ម៉ូដែល​ណា ហើយ​រូបភាព​អាច​ជា​រូបភាព​ Original គ្មាន​ការ​កែកុន ឬ​អាច​កែ​កុន​តាម​រយៈ​កម្មវិធី​ Photos របស់​ Apple ឬ​កែ​តាម​កម្មវិធី​​ផ្សេង​ក៏​បាន។ បញ្ជាក់​ថា​ត្រូវ​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទើប​អាច​ចូល​រួម​បាន ហើយ​​​​​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៩៕​​​​​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង