សន្សំ​លុយ​បណ្តើរៗ​ទៅ! Galaxy S10+ ទំហំ 1TB ​អាច​មាន​តម្លៃ​ដល់​ជាង ១ ៨០០ ដុល្លារ

  • 2019-01-23 12:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ជាក់​តម្លៃ​ប៉ាន់​ស្មាន​ចុង​ក្រោយ​បង្អស់​នៃ​ត្រកូល Galaxy S10 ស៊េរី​ឆ្នាំ ២០១៩ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អតិថិជន​នឹង​ត្រូវ​ចំណាយ​ចន្លោះ​ពី​ខ្ទង់​ជាង ៨០០ ដុល្លារ​ឡើង​ដល់ ១ ៨០០ ដុល្លារ​ផ្អែក​ទៅ​តាម​ម៉ូឌែល​និង​ជម្រើស​អង្គ​ផ្ទុក​ម៉ាស៊ីន។

Galaxy S10 Lite, Galaxy S10 និង Galaxy S10+ នឹង​ក្លាយ​ជា​តួ​ឯក​របស់ Samsung ​ត្រៀម​ប្រកាស​នៅ​ថ្ងៃ​ទី ២០ ​កុម្ភៈ និង​អាច​ដាក់​លក់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ៨ ​មិនា។ មាន​ជម្រើស​ពណ៌​ខ្មៅ ស ​បៃតង និង​ប្រភេទ​ពណ៌​លាយ​ឡំ​គ្នា​ពិសេស​ជាង​ជំនាន់​ឆ្នាំ​ទៅ។ ចំពោះ​តម្លៃ​អាច​មាន​ការ​ប្រែប្រួល​ទៅ​តាម​ទីផ្សារ​ក្នុង​បណ្តា​ប្រទេស​នីមួយៗ ជា​ពិសេស​សម្រាប់​ទីផ្សារ​អាល្លឺម៉ង់​និង​បារាំង​អាច​ឡើង​ខ្ពស់​ជាង​ប្រទេស​ដទៃ។

ខាង​ក្រោម​បង្ហាញ​ពី​របាយការណ៍​តម្លៃ​ប៉ាន់ស្មាន​ចេញ​ពី​ទីផ្សារ​អង់គ្លេស៖

  • Galaxy S10 Lite ទំហំ RAM 6GB/128GB ROM តម្លៃ ៧៨០ អឺរ៉ូ/៨៨៥ ដុល្លារ

  • Galaxy S10 ទំហំ RAM 6GB/128GB ROM តម្លៃ ៩៣០ អឺរ៉ូ/១ ០៥៥ ដុល្លារ និង RAM 8GB/512GB ROM ​តម្លៃ ១ ១៨០ អឺរ៉ូ/១ ៣៤០ ដុល្លារ

  • Galaxy S10+ ទំហំ RAM 6GB/128GB ROM តម្លៃ ១ ០៥០ អឺរ៉ូ/១ ១៩២ ដុល្លារ , ទំហំ RAM 8GB/512GB ROM ​តម្លៃ ១ ៣០០ អឺរ៉ូ/១ ៤៧៥ ដុល្លារ និង ទំហំ RAM 12GB/1TB ROM ​តម្លៃ ១ ៦០០ អឺរ៉ូ/១ ៨១៦ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា