អតីតប្រធានផ្នែកផលិតថ្ម Samsung ចូលកាន់តំណែងអភិវឌ្ឍន៍ថ្មនៅ Apple
- 2019-01-24 07:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានផ្នែកផលិតថ្ម Samsung ចូលកាន់តំណែងអភិវឌ្ឍន៍ថ្មនៅ Apple
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុន Apple បានជួលអតីត Soonho Ahn ប្រធានផ្នែកក្រុមហ៊ុន Samsung SDI ឲ្យមកកាន់តំណែងជាប្រធាននៃផ្នែកអភិវឌ្ឍន៍ថ្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ក្រុមហ៊ុន Samsung SDI ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung ដែលមានតួនាទីផលិតថ្មលីចូមសម្រាប់ប្រើលើស្មាតហ្វូន។ មុនចូលរួមជាមួយ Apple លោក Soonho បានចំណាយពេល ៣ ឆ្នាំនៅ Samsung SDI ដឹកនាំខាងផ្នែកអភិវឌ្ឍន៍ថ្មលីចូម។ រូបលោកក៏ធ្លាប់ធ្វើការនៅក្រុមហ៊ុន Next Generation Batteries R&D និង LG Chem ហើយក៏ជាសាស្ត្រាចារ្យផ្នែកថាមពល និងវិស្វកម្មគីមីនៅសកលវិទ្យាល័យ Ulsan National Institute of Science and Technology ប្រទេសកូរ៉េខាងត្បូងផងដែរ។
ខណៈដែល Samsung គឺជាអតិថិជនធំមួយរបស់ Samsung SDI ក្រុមហ៊ុន Apple ក៏ធ្លាប់ប្រើប្រាស់ថ្មរបស់ Samsung SDI ផងដែរ។ ការជួលប្រធានផ្នែកនេះ ទំនងជា Apple ចង់ផលិតថ្មដោយខ្លួនឯង កាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនដទៃ។
រំឭកថា Samsung ធ្លាប់បានល្បីឈ្មោះខ្លាំងលើសារព័ត៌មានកាលពីឆ្នាំ ២០១៦ ដោយសារបញ្ហាថ្មលើ Galaxy Note7។ គេមិនច្បាស់ថា Soonho បានស្ថិតក្នុងហេតុការណ៍នេះឬអត់ទេ ប៉ុន្តែ Samsung SDI ក៏ជាអ្នកផ្គត់ផ្គង់ថ្មឲ្យ Note7 ផងដែរ។ ចាប់តាំងពីហេតុការណ៍ Note7 ក្រុមហ៊ុន Samsung ធ្វើការត្រួតពិនិត្យកាន់តែដិតដល់លើកម្រិតសុវត្ថិភាពនៃថ្ម ហើយមិនធ្លាប់កើនមានបញ្ហាដូច Note7 ទៀតនោះទេ៕
ចុចអាន៖