ប្លែក​ណាស់! លើកនេះ Apple ចេញវីដេអូខ្លីអបអរ​ពិធីចូលឆ្នាំចិន យក​ iPhone XS ថត​សុទ្ធ

  • 2019-01-25 03:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ Apple មិន​សូវ​ជា​អើពើ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ទេ។ ប្លែក​អី​ឆ្នាំ ២០១៩ នេះ Apple បាន​ផលិត​វីដេអូ​រឿង​ខ្លី​មួយ​ជា​ការ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​វីដេអូ​ខ្លី​នេះ​ថត​ចេញ​ពី​កាមេរ៉ា iPhone XS ទាំង​ស្រុង។

ខ្សែ​រឿង​ខ្លី​មាន​ចំណង​ជើង​ថា​ "The Bucket” បាន​ផលិត​ឡើង​ដោយ​អ្នក​ដឹកនាំ​ និង​អ្នក​និពន្ធ​ជនជាតិ​ចិន​លោក​ Jia Zhangke។ Apple បាន​បញ្ជាក់​ថា​វីដេអូ​នេះ​​ថត​​ដោយ​ iPhone XS ផ្ទាល់ ប៉ុន្តែ​មាន​​​ប្លង់​ថត​ពី​លើ​មេឃ​ខ្លះ​​ទទួល​បាន​សិទ្ធ​ប្រើ​ប្រាស់​ពី DJI Studio។

ខាង​ក្រោម​នេះ​ជា​សាច់​រឿង​ខ្លី​បែប​មនោសញ្ចេតនា​ដែល​ថត​ដោយ iPhone XS ៖

ក្រៅ​ពី​សាច់​រឿង​ខ្លី​នេះ Apple ក៏​បាន​បង្ហោះ​វីដេអូ​ខ្លីៗ​បង្ហាញ​ពី​ការ​ប្រើ​កាមេរ៉ា iPhone XS ពីលោក​ Jia Zhangke ផង​ដែរ។

ចុចអាន៖

​​​​​​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង