ហុងដា WAVE100 ស៊េរីថ្មី កាន់តែទាន់សម័យ ចេញលក់ជាផ្លូវការនៅកម្ពុជា

  • 2019-01-25 10:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ស្វាគមន៍​ការ​បើក​ទំព័រ​ដើម​ឆ្នាំ ២០១៩ ក្រុមហ៊ុន អិន.ស៊ី.អិច ដែល​ទទួល​បាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្ដាច់​មុខ​ម៉ូតូ​ម៉ាក HONDA បាន​ដាក់​លក់​ម៉ូតូ​ម៉ាក Honda WAVE100 ស៊េរី​ថ្មី​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែមករា ឆ្នាំ ២០១៩ ​នេះ ដើម្បី​បំពេញ​សេចក្ដី​ទន្ទឹម​រង់ចាំ​របស់​អតិថិជន​ទូទាំង​ប្រទេស។

ម៉ូតូ Honda WAVE100 ស៊េរី​ថ្មី ​មាន​រូបរាង​ដ៏​ប្រទាក់​ភ្នែក រួម​បញ្ចូល​ថាមពល​ប្រកប​ដោយ​ភាព​ស្វាហាប់ ដែល​នាំ​ទៅ​កាន់​ភាព​ជោគជ័យ ! គុណ​តម្លៃ Lucky Stone បាន​រចនា​ទៅ​លើ Honda WAVE100 ថ្មី ផ្ដល់​ថាមពល​ដ៏​មុត​ស្រួច និង ​ស័ក្ដិសម​បំផុត។

Honda WAVE100 ថ្មី​មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ទៀត​ដូច​ជា ៖

  • STYLISH NEW STICKER STRIPES

រឹត​តែ​លង់​ចិត្ត​ជា​មួយ​តែម​ថ្មី រចនា​យ៉ាង​ផ្ចិតផ្ចង់ ធ្វើ​ឱ្យ​ម៉ូតូ Honda WAVE100 បញ្ចេញ​សោភ័ណភាព ​ទាក់ទាញ​គ្រប់​ក្រសែភ្នែក និង ពោរពេញ​ដោយ​អត្ថន័យ។

  • HALOGEN HEAD LIGHT

ចង្កៀង​មុខ​​​បំពាក់​ដោយ​អំពូល​ HALOGEN ផ្ដល់​នូវ​ភាព​ភ្លឺ​ច្បាស់​ល្អ​គ្រប់​ស្ថានភាព​នៃ​ការ​បើកបរ។

  • NEWLY-DESIGNED SPEEDOMETER

មិន​ត្រឹម​តែ​ផ្ដោត​លើ​ការ​រចនា​ម៉ូដ​យ៉ាង​សម្រិត​សម្រាំង​ផ្ដល់​ទាំង​ភាព​ស្រស់​ស្អាត កុងទ័រ​ថ្មី​របស់​ម៉ូតូ Honda WAVE100 ថែម​ទាំង​ផ្ដល់​នូវ​ភាព​ភ្លឺ​ច្បាស់​ងាយ​ស្រួល​មើល​គ្រប់​ស្ថានភាព​សម្រាប់​ពេល​ធ្វើ​ដំណើរ។

  • 100cc ENGINE

ក្រៅ​ពី​ការ​រចនា​ម៉ូដ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ទាន់​សម័យ ម៉ូតូ​ Honda WAVE100 បាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ 100cc ធានា​ក្នុង​ការ​ផ្ដល់​អនុភាព​ពេញលេញ ជូន​លោក​អ្នក​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ប្រកប​ដោយ​ភាព​ជោគជ័យ។

  • SHOCK ABSORBERS

ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ភាព​ជឿជាក់​គ្រប់​ស្ថានភាព​ផ្លូវ ម៉ូតូ Honda WAVE100 បាន​ធ្វើ​ការ​រចនា​បន្ថែម​មក​ព្រម​ជា​មួយ​បូម​ថ្មី ធ្វើ​ឱ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បើកបរ។

  • ជម្រើស​ពណ៌

ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិជន​ ម៉ូតូ Honda WAVE100 ថ្មី បាន​មក​ព្រម​ជា​មួយ​ពណ៌​ដ៏​ទាន់សម័យ និង ពេញ​និយម​ចំនួន​ ៣ ពណ៌​សម្រាប់​ជ្រើសរើស ៖

#ពណ៌ខ្មៅ (BLACK SODALITE) ពោរ​ពេញ​ដោយ​អនុភាព និង ភាព​អង់អាច​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ។

#ពណ៌ក្រហម (RED JASPER) ទាក់​ភ្នែក​បង្ហាញ​ពី​ភាព​ជឿជាក់ ជម្នះ​រាល់​គ្រប់​ឧបសគ្គ។

#ពណ៌ ATLANTIC JADE ដែល​បង្ហាញ​នូវ​កិត្យានុភាព និង​ពោរពេញ​ទៅ​ដោយ​គុណ​តម្លៃ ។

អតិថិជន​ទាំង​អស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​ ២៥ ខែ​មករា ឆ្នាំ ២០១៩ នេះ​តទៅ។ លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម ៖ 010 922 922 ឬ ចូល​ទៅ​កាន់​គេហទំព័រ www.ncxhonda.com.kh៕

អត្ថបទ៖ សុខហេង