Facebook គិតចង់បញ្ចូល Messenger WhatsApp និង Instagram ចូល​គ្នា

  • 2019-01-26 07:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កំពុង​រៀប​ចំ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ Messenger, WhatsApp និង Instagram អាច​ផ្ញើសារទៅវិញមកបាន។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The New York Times។

សេវាកម្មនីមួយៗនឹងនៅតែជាបណ្ដាញ​ឯករាជ្យ​ដាច់​ដោយ​ឡែក​ ប៉ុន្តែ​ Facebook កំពុង​សាងសង់ Infrastructure ថ្មី​ ហេតុនេះអ្នកដែលប្រើប្រាស់នៅបណ្ដាញ​ផ្សេងគ្នា អាចទំនាក់ទំនងគ្នាបាន។ យ៉ាងណាក្ដី Facebook មិនទាន់ប្រាប់ពីកាលបរិច្ឆេទដំណើរ​ការ​បែបផែនថ្មីនេះឡើយ។

ការអនុញ្ញាតឲ្យបណ្ដាញទាំងបីទំនាក់ទំនងគ្នាបាន​បែប​នេះ នឹង​ជួយ​​ឲ្យ​ Facebook អាច​រក្សា​អ្នក​ប្រើ​ប្រាស់​បាន​កាន់​តែ​ច្រើន ហើយ​​វា​នឹង​ជា​បណ្ដាញ​ផ្ញើសារដ៏ធំមួយទៀតផង។ មួយវិញទៀតវាអាចជាវិធីសាស្ត្រសំខាន់មួយ ជួយឲ្យ Facebook បង្កើន​ចំណូល​លើ​ការ​ផ្សាយពាណិជ្ជកម្មផងដែរ៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម