ជក់​ចិត្ត​មែន​!​ រក​ឃើញ​ជើង​ឯក​​ Tiger Street Football Festival 2019 ​បាត់ដំបង​ ​

  • 2019-01-27 12:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ និង​មាន​ភាព​ជក់​ចិត្ត​អស់​រយៈ​ពេល​២​ថ្ងៃ​​​គឺ​ថ្ងៃ​ទី​២៦ ២៧ ខែ​មករា ​ឆ្នាំ​២០១៩​ ការ​ប្រកួត​ Tiger Street Football Festival 2019 ​​ប្រចាំ​មណ្ឌល​បាត់ដំបង​បាន​រក​ឃើញ​ជើង​ឯក​ហើយ​។

ក្រុម​ជើង​ឯក​​បាន​ទៅ​លើ

  • ១- ស៊ាន ពិសិដ្ឋ

  • ២- Tiger Night

  • ៣- Fox Zone FC (A)

  • ៤- PCO FC ​

៩​ក្រុម​ឡើង​ទៅ​ភ្នំពេញ​មាន៖

  • ១-ស៊ាន ពិសិដ្ឋ

  • ២-Norea Team

  • ៣-យុវជន​ទួលតាឯក​ B

  • ៤-ឌី ស៊ី ស៊ី

-៥- Fox Zone

  • ៦-ខ្លាចាស់​ A

  • ៧- P C O FC

  • ៨- Tiger Night

  • ៩- Ochar FC ​

ក្នុង​ក្លឹប​ទឹកកក​​កាល​ពី​យប់មិញ​នេះ ​មាន​ការ​សម្ដែង​ដោយ​តារា​ដូច​ជា ​DJ Maily, ក្រុម MUSTACHE, លោក ឆន សុវណ្ណរាជ និង​ក្រុម NRT​ ​ផង​ដែរ​។ ដោយ​ឡែក​យប់​នេះ​ក៏​មាន​ការ​សម្ដែង​ដោយ​ក្រុម​ក្មេង​ខ្មែរ, កញ្ញា ឱក សុគន្ធកញ្ញា, DJ Maily , ក្រុម NRT និង​ MC Yaro។ ក្លឹប​ទឹកក​កនេះ​ នឹង​មាន​​​រៀប​ចំ​​នៅ​ខេត្ត​សៀមរាប និង​ក្រុង​​ភ្នំពេញ​ បន្ត​ទៀត​។

​សម្រាប់​ការ​ប្រគំតន្ត្រី​​យប់​ថ្ងៃ​ទី​២៧ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស មាស ​គឺ​មាន​ការ​សម្ដែង​ដោយ​លោក ព្រាប សុវត្តិ, កញ្ញា ឱក សុគន្ធ​កញ្ញា, កញ្ញា សួស វីហ្សា, លោក Zono និង​លោក វង្ស ដារ៉ា​​រតនា។

ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​បាត់​ដំបង​៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

  • ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​បាត់​ដំបង​មាន​៖

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​