ប៉េណាល់ទី​របស់​ Ronaldo ជួយ​ Juv ដាច់​១១​ពិន្ទុ​នៅ​កំពូល​តារាង

  • 2019-01-28 01:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​កាល​ពី​យប់​មិញ​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​ប៉េណាល់ទី​នៅ​នាទី​៨៨​ ជួយ Juventus វាយ​បក​យក​ឈ្នះ Lazio ២​ទល់​នឹង​១។​​​

តារា​ឆ្នើម​ដែល​ Juv ទិញ​ក្នុង​តម្លៃ​៩៩,២​លាន​ផោន​កាល​ពី​រដូវ​ក្ដៅ​ បាន​ស៊ុត​គ្រាប់​ទី​១៧​រដូវ​កាល​នេះ​ជួយ​ក្រុម​រហស្សនាម​ថា​សេះ​បង្កង់​ឈរ​កំពូល​តារាង​ដាច់​លេខ​​២ Napoli រហូត​១១​ពិន្ទុ​នៅ​ក្របខ័ណ្ឌ​ Serie A។ ការ​ប្រកួត​យប់​មិញ​ម្ចាស់​ផ្ទះ​នាំ​មុខ​១​គ្រាប់​មុន​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Emre Can នៅ​នាទី​៥៩​ ហើយ Cancelo គឺ​ជា​អ្នក​តាម​ស្មើ។​​

Juventus រំពឹង​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Coppa Italia ដោយ​​ត្រូវ​ប្រឈម​មុខ​នឹង​ Atalanta នៅ​ប្រកួត​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ខណៈ​ពួកគេ​គឺ​ជា​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ចាស់៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម