Messi រក​បាន​គ្រាប់​ទី​២៦​រដូវ​កាល​នេះ​ក្នុង​ប្រកួត​ Barca ឈ្នះ​ Girona

  • 2019-01-28 01:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​យក​ឈ្នះ​ Girona ដែល​មាន​គ្នា​ត្រឹម​១០​នាក់​ដោយ​លទ្ធផល ២-០ ដើម្បី​បន្ត​ឈ្នះ​កំពូល​តារាង​ដាច់​ Atletico Madrid ចំនួន​៥​ពិន្ទុ។

ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​២១​កាល​ពី​យប់​មិញ Nélson Semedo គឺ​ជា​អ្នក​រក​គ្រាប់​ទី​១​ឲ្យ​ក្រុម​យក្ស​កាតាឡាន់​គឺ​ធ្វើ​បាន​នៅ​៩​នាទី​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត​ ហើយ​នៅ​ក្រោយ​ពេល​ Bernardo របស់​ Girona បាន​កាត​ក្រហម​បណ្ដេញ​ចេញ Barca បាន​បន្ថែម​១គ្រាប់​ទៀត​ដោយ​ Lionel Messi នៅ​នាទី​៦៨។

Messi ពេល​នេះ​រក​បាន​២៦​គ្រាប់​ហើយ​គិត​លើ​​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។​ បើ​គិត​តែ​ La Liga វិញ​តារា​ជើង​ស៊ុត​សញ្ជាតិ​អាហ្សង់ទីន​ស៊ុត​បញ្ចូល​ទី​១៩​គ្រាប់​កំពុង​នាំ​មុខ​ក្នុង​តារាង​ស្បែកជើង​មាស​របស់​លីគ​កំពូល​អេស្ប៉ាញ​ តាម​ពី​ក្រោយ​ដោយ​មិត្ត​រួម​ក្រុម​ Luis Suarez មាន​ចំនួន​១៥​គ្រាប់​ក្នុង​ដៃ៕

អត្ថបទ៖ វីរ័ត្ន