ក្រសួង​ការពារ​ជាតិ ​បរាជ័យ​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​កូរ៉េ​ខាង​ជើង​ថ្មី​ៗ​ហើយ​

  • 2019-01-28 03:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោល​បំណង​យក​កីឡាករ​កូរ៉េ​ខាង​ជើង​មក​រួម​ក្រុម​របស់ ក្រសួង​ការពារ​ជាតិ ​បាន​បរាជ័យ​ហើយ ​ក្រោម​ពី​ការ​ចរចា​គ្នា​មិន​ត្រូវ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ភា សុភក្ត្រា ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​របស់​ក្រសួង​ការពារ​ជាតិ ​គឺ​ក្រុម​របស់​លោក​បាន​ចរចា​យក​កីឡាករ​កូរ៉េ​ខាង​ជើង​ល្អ​ៗ​មក​ពង្រឹង​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។ យ៉ាងណាមិញ ​ការ​ចរចា​នោះ​ប្រើ​ពេល​ច្រើន​ដែរ ប៉ុន្តែ​លទ្ធផល​មិន​បាន​ល្អ​ឡើយ ពោល​គឺ​ពួកគេ​មិន​អាច​យក​កីឡាករ​កូរ៉េ​ខាង​ជើង​នោះ​មក​បាន​ឡើយ។ ទន្ទឹម​គ្នា​នឹង​ការ​មិន​យក​បាន​កីឡាករ​កូរ៉េ​ខាង​ជើង​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​ក៏​កំពុង​តេស្ដ​មើល​កីឡាករ​បរទេស​ផ្សេង​ៗ​ទៀត​ដែរ។

រំលឹក​ថា​ក្រសួង​ការពារ​ជាតិ ​ធ្លាប់​យក​កីឡាករ​កូរ៉េ​ខាង​ជើង​មក​រួម​ក្រុម ​និង​ទទួល​បាន​លទ្ធផល​ល្អ​ដែរ កាល​ពី​ឆ្នាំ​២០១៧។ រហូត​ដល់​ឆ្នាំ​២០១៨​កន្លង​ទៅ ​ពួកគេ​បាន​ប្ដូរ​យក​កីឡាករ​បរទេស​ផ្សេង​វិញ។ ចំពោះ​កីឡាករ​កូរ៉េ​ខាង​ជើង​នេះ ​ប្រសិន​បើ​យក​ពួកគេ គឺ​ក្រុម​ទាំង​មូល​តម្រូវ​ឱ្យ​យក​កីឡាករ​កូរ៉េ​ខាង​ជើង​ទាំង​អស់​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ