យ៉ាប់​ហើយ! Neymar មិន​អាច​​ជួយ PSG​ ប្រកួត​ជាមួយ Man Utd​ នៅ UCL បាន​ឡើយ

  • 2019-01-28 04:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar មិន​អាច​ចូល​លេង​ឲ្យ Paris Saint-Germain នៅ​ការ​ប្រកួត Champions League ទល់​នឹង Manchester United បាន​ឡើយ​ដោយ​សារ​តែ​របួស​ប្រអប់​ជើង។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ពេល​នេះ​កំពុង​មាន​បញ្ហា​​នៅ​ជើង​ខាង​ស្ដាំ ហើយ​នឹង​ខកខាន​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​មួយ​នៅ​កីឡាដ្ឋាន Old Trafford នៅ​ថ្ងៃ​ទី ១២ ខែ កុម្ភៈ​ខាង​មុខ។ PSG នឹង​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ជើង​ទី​ពីរ​វិញ​នៅ​ថ្ងៃ​ទី ៦ ខែ មីនា ប៉ុន្តែ​មិន​ទាន់​ដឹង​ថា Neymar ជា​ទាន់​ឬ​យ៉ាងណា។

Neymar បាន​ដើរ​ចេញ​​ពី​ទីលាន​ទាំង​ទឹក​ភ្នែក បន្ទាប់​ពី​មាន​បញ្ហា​នៅ​ប្រអប់​ជើង​ខាង​ស្ដាំ​ក្នុង​ការ​ប្រកួត French Cup ទល់​នឹង​ក្រុម Strasbourg កាល​ពី​ថ្ងៃ​អង្គារ។ កន្លង​ទៅ​កីឡាករ​វ័យ​២៦​ឆ្នាំ​ធ្លាប់​មាន​របួស​ត្រូវ​វះកាត់​នៅ​ប្រអប់​ជើង​ខាង​ស្ដាំ​ម្ដង​ហើយ និង​ព្យាយាម​ព្យាបាល​ឲ្យ​លឿន​ដើម្បី​ទាន់​ពេល​លេង​នៅ World Cup ប្រទេស​រុស្សី។ ក្រៅ​ពី Neymar ខ្សែ​បម្រើ Marco Verratti ក៏​កំពុង​មាន​របួស​កជើង​ ដែល​ជា​ក្ដី​បារម្ភ​របស់ PSG៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ