ជប៉ុន​លត់​អ៉ីរ៉ង់ ​៣-០ ឡើងវគ្គផ្តាច់ព្រ័ត្រ Asian Cup 2019

  • 2019-01-29 01:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ប្រចាំ​អាស៊ី​ជប៉ុន​បាន​បង្កើត​ការ​ចាប់​អារម្មណ៍​កាល​ពី​​យប់​មិញ​តាម​​រយៈ​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​អ៊ីរ៉ង់​ដោយ​លទ្ធផល​​ត​ដៃ​មិន​រួច​ ៣-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​អាស៊ី​ Asian Cup 2019។

កីឡាករ​ជប៉ុន​អបអរ​គ្រាប់​បាល់ (រូបថត៖ japantimes)

ការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ​មិន​មាន​គ្រាប់​បាល់​ឡើយ​​​ក្នុង​៤៥​នាទី​ដំបូង​ ប៉ុន្តែ​ចូល​វគ្គ​ទី​២​ជប៉ុន​បាន​បង្ហាញ​សមត្ថភាព​ដ៏​​អស្ចារ្យ​​ដើម្បី​បំប៉ោង​សំណាញ់​ទី​របស់​អ៊ីរ៉ង់​រហូត​ដល់​៣​គ្រាប់​ដែល​កើត​ចេញ​ពី​កីឡាករ​ Yuya Osako ២​គ្រាប់​គឺ​នាទី​ទី​៥៦​ និង​ប៉េណាល់​ទី​១១​ម៉ែត្រ​នៅ​នាទី​ទី​៦៧ ហើយ​នៅ​ចុង​ម៉ោង​ Genki Haraguchi ស៊ុត​គ្រាប់​ទី​៣។

ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កាល​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ និង​វគ្គ​ចាញ់​ធ្លាក់​ ឈ្នះ​ឡើង​​មិន​សូវ​ជា​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ទេ​ ប៉ុន្តែ​​នៅ​វគ្គ​ពាក់​កណ្តាល​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ជួប​ដៃ​គូ​ខ្លាំង​ដូច​គ្នា។ ម្យ៉ាង​ទៀត​ នៅ​ពេល​ជប៉ុន​លេង​ជា​មួយ​ក្រុម​ខ្សោយ​ក៏​លេង​​លក្ខណៈ​​ធម្មតា​ដែរ​ ប៉ុន្តែ​ប៉ះ​ក្រុម​ខ្លាំង​កាន់​តែ​ខ្លាំង៕

អត្ថបទ៖ ជាន ចាន់រ៉ា