ចំណូលលក់ iPhone របស់ Apple ធ្លាក់ចុះខ្លាំងបំផុតនៅចុងឆ្នាំ ២០១៨
- 2019-01-30 02:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណូលលក់ iPhone របស់ Apple ធ្លាក់ចុះខ្លាំងបំផុតនៅចុងឆ្នាំ ២០១៨
ចន្លោះមិនឃើញ
Apple បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសចុងក្រោយឆ្នាំ ២០១៨ ដោយអាចរកចំណូលបានសរុប ៨៤,៣ ពាន់លានដុល្លារ ដែលមានការធ្លាក់ចុះ ៥% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។
ចំណូលបានពីការលក់ iPhone មានការធ្លាក់ចុះ ១៥% ដោយលក់បាន ៥១,៩ ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុនលក់បាន ៦១,១ ពាន់លានដុល្លារ ។ ដោយឡែកចំណូលបានពីការលក់ផលិតផលដទៃ និងសេវាកម្មមានការកើនឡើងគួរឲ្យកត់សម្គាល់។
ចំណូលពីការបម្រើសេវាកម្មនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ មានចំនួន ១០,៩ ពាន់លានដុល្លារ កើនឡើង ១៩%។ ចំណូលពីការលក់ iPad បានកើនឡើង ១៧%, ចំណូលពីការលក់កុំព្យូទ័រ Mac កើនឡើង ៩% និងចំណូលពីការលក់ផលិតផលផ្សេងទៀតកើនឡើង ៣៣%។
មើលលើប្រាក់ចំណេញវិញ នៅត្រីមាសដដែលនេះ Apple អាចរកបាន ១៩,៩៦ ពាន់លានដុល្លារ ខណៈឆ្នាំកន្លងទៅអាចរកបាន ២០,០៦ ពាន់លានដុល្លារ ៕
ចុចអាន៖