ស៊ុបភើឡេក ថាខ្លួនជាខ្មែរដែរ? ប៉ះ ឡៅ ចិត្រា សុំត្រឹមការលើកទឹកចិត្តគ្នា
- 2019-01-30 03:18:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុបភើឡេក ថាខ្លួនជាខ្មែរដែរ? ប៉ះ ឡៅ ចិត្រា សុំត្រឹមការលើកទឹកចិត្តគ្នា
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងរន្ទះថៃ ស៊ុបភើឡេក បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ខ្មែរ ជួបខ្មែរនៅ One សុំត្រឹមតែការលើកទឹកចិត្តពីអ្នកគាំទ្រប៉ុណ្ណោះ។
ការបង្ហោះបែបនេះ ទំនងរូបគេចង់ប្រាប់មកអ្នកគាំទ្រកម្ពុជាថាខ្លួនក៏មានឈាមជ័រជាខ្មែរដែរ ព្រោះកើតនៅទឹកដីខេត្ត Buriram ។ ដូច្នេះការដែលបានប៉ះជាមួយ ឡៅ ចិត្រា ប្រៀបដូចជាខ្មែរ ប៉ះខ្មែរ គ្នាឯងអីចឹងដែរ។ កីឡាករវ័យ២៣ឆ្នាំ បានផ្ដាំទៀតថាការប្រកួតនេះ សុំឱ្យមានការលើកទឹកចិត្តគ្នាទៅវិញទៅមកបានហើយ។ Caption របស់ ស៊ុបភើឡេក អមជាមួយរូបបេះដូង បង្ហាញពីការស្រលាញ់នេះ ត្រូវបានអ្នកគាំទ្រកម្ពុជាច្រើននាក់ពេញចិត្តយ៉ាងខ្លាំង។
ស៊ុបភើឡេក ជាកីឡាករទទួលបានខ្សែក្រវាត់ច្រើនខ្លាំងមែនទែន និងធ្លាប់ជាកីឡាករលេខ១នៅថៃ នាឆ្នាំ២០១២ថែមទៀតផង។ យ៉ាងណាមិញ ឡៅ ចិត្រា វិញ ក៏ជាកីឡាករប្រដាល់លំដាប់ប្រទេសនៅកម្ពុជាដែរ ដោយរូបគេផ្ដួលដៃគូបរទេសច្រើនមកហើយ។ ដូច្នេះ ចាំមើលថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទៅមើល ថាតើខ្មែរនៅ Buriram ឬខ្មែរនៅកំពង់ស្ពឺ ជាអ្នកទទួលបានជ័យជម្នះ?