"ទារុណកម្មខ្មោច" ពី​អ្នកដឹកនាំ ហុយ យ៉ាឡេង ចំណាយទុនច្រើនជាងរឿងមុនៗជិតដាក់បញ្ចាំងផ្លូវការ

  • 2019-01-31 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយម្ចាស់ផលិតកម្មមាតុចក្រហ្វីលម៍ ហ៊ុយ យ៉ាឡេងដែលបានរួមសហការជាមួយផលិតកម្មសិល្បៈភាពយន្តខ្មែរបានបញ្ចេញ Trailer ថ្មីៗនេះដែលមានចំណងជើងថា«ទារុណកម្មខ្មោច» មិនបានទាំងពេញរឿងផងពេលនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់គ្នាថាព្រឹសព្រួចមិនចាញ់បរទេសតាមសាច់រឿងពិសេសកំពុងរង់ចាំទស្សនាពេញរឿងក្នុងពេលឆាប់ៗនេះផងដែរ។​ ពិសេសលោកបានបញ្ចាក់ពីការស្នាដៃក៏ដូចជាការព្យាមយាមសម្រិតសម្រាងនៅអ្វីដែលថ្មីៗនិងប្លែកចែកជូនអ្នកទស្សនា​ មិនមែនតែបរទេដែលធ្វើបានកុនខ្មែរក៏អាចធ្វើបានដូចគ្នាឲ្យតែនៅមានអ្នកគាំទ្រនិងចាំផ្តល់កម្លាំងចិត្តច្រើន។

ជាក់ស្តែងអ្នកដឹកនាំរឿងឆ្នើមរូបនេះបានរៀបរាប់មកកាន់Sabay​​​ ថា:​ សម្រាប់រឿងមួយនេះគឺពិបាកជាងរឿងមុនៗ ព្រោះតែត្រូវការឲ្យតួអង្គខ្លួនឯងត្រូវនឹងសាច់ រឿងគឺលោកត្រូវអត់បាយអត់ទឹក តមអាហារឲ្យស្គមរឺងរៃចូលទៅក្នុងសម័យខ្មែរក្រហមបានធ្វើទារុណកម្មគឺ "ថតមួយខែឈុតធាត់ហើយអត់បាយមួយខែបានមកឈុតស្គម១អាទិត្យទៀតបញ្ចប់វេ​ទនាណាស់រឿងនេះខំអត់អាហារថតទារុណកម្មម្ជុលខ្ទាស់ដោតត្រចៀកជ្រមុជទឹកចង់ស្លាប់ "តែដើម្បីឲ្យបានសាច់រឿងល្អគឺលោកមិនរុញរានោះទេ។ ពិសេសសម្រាប់ការចំណាយទុនផលិតសរុបក្នុងរឿងទាំំងមូលអស់ទេកប្រាក់សរុប៧មឺនដុល្លារជាង។

យ់ាងណាមិញម្ចាស់ផលិតកម្មនេះបានបន្ថែមទៀតថា ទារុណកម្មខ្មោចដែលជាស្នាដៃដឹកនាំដោយលោកហ៊ុយ យ៉ាឡេង ដែលបានឆ្លងកាត់ការដឹកនាំរឿង២ជំនាន់នៃភាពយន្ត តាំងពីសម័យរោងភាពយន្តដែលនៅសេសសល់តាំងពីជំនាន់ដើមមកម៉្លេះ ហើយភាពយន្តដែលលោកធ្លាប់ទទួលបានជោគជ័យជំនាន់នោះហើយអ្នកគាំទ្រនិយាយតៗគ្នារហូតមកដល់បច្ចុប្បន្ននោះគឺរឿង«ខ្មោចដើមចេកជ្វា» រហូត១៥រឿង រហូតមកដល់ពេលរោងភាពយន្តទំនើបនេះវិញ លោកហ៊ុយយ៉ាឡេងក៏បានទទួលបានការគាំទ្រកាន់តែខ្លាំងម្តងទៀតតាមរយៈរឿង «ធ្មប់»៥រឿង សរុប ២០រឿង។ ពិសេសលោកទើបតែបញ្ចប់ពីការដាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្មែរនៅសហរដ្ឋអាមេរិកនាចុងឆ្នាំ២០១៨និងជាប់ពានភាពយន្តឆ្នើមប្រចាំផងដែរ។ចូលមកដល់ឆ្នាំ២០១៩នេះខ្សែភាពយន្តដែលអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារព្រោះដឹងថាលោកហ៊ុយយ៉ាឡេងបានចូលរួមសម្តែង និងដឹកនាំផ្ទាល់ រឿង « ទារុណកម្មខ្មោច» នេះដែរ នឹងធ្វើការចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តចាប់ពីថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះហើយ ហើយលោកជឿជាក់ថាទទួលបានការគាំំទ្រេពីមិត្តអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ៕

មើលរូបភាពសកម្មភាពក្រោយការថតខ្លះៗខាងក្រោម៖

ផ្តល់សិទ្ធរូបភាពដោយ៖ លោក ហ៊ុយ យ៉ាឡេង

អត្ថបទ៖ សិរីរត្នន៍