ជប៉ុន​ឬ​កាតា ជាម្ចាស់​​ពាន AFC Asian Cup 2019 យប់នេះ​​នឹង​ដឹង​ហើយ

  • 2019-02-01 07:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជប៉ុន​និង​កាតា នឹង​ត្រូវ​ប្រជែង​គ្នា​នៅ​ល្ងាច​នេះ​ម៉ោង​៦:០០​នាទី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ AFC Asian Cup 2019 បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​តានតឹង​ជា​ច្រើន​សប្ដាហ៍​កន្លង​មក។

ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្នុង​នោះ​ជប៉ុន​បាន​លត់​អ៊ីរ៉ង់ ៣-០ ខណៈ កាតា​បំបាក់​អារ៉ាប់រួម ៤-០។ មើល​តាម​ប្រវត្តិ​ជប៉ុន​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ពាន AFC Asian Cup ដោយ​ធ្លាប់​គ្រង​ជើង​ឯក​ដល់​ទៅ​៤​ដង (១៩៩២, ២០០០, ២០០៤,២០១១)។ ចំណែក​កាតា​វិញ​មិន​ទាន់​ស្គាល់​ជាតិ​ពាន​នេះ​ម្ដង​ទេ។

១១​នាក់​របស់​ជប៉ុន

អ្នក​ចាំ​ទី: Suichi Gonda ខ្សែ​ការពារ: Yuto Nagamoto, Maya Yoshida, Takehiro Tomiyasu, Hiroki Sakai ខ្សែ​បម្រើ: Genki Haraguchi, Wataru Endo, Gaku Shibasaki, Ritsu Doan ខ្សែ​ប្រយុទ្ធ: Takumi Minamino, Yuya Osako

១១​នាក់​របស់​​កាតា

អ្នក​ចាំ​ទី: Saad Al Sheeb ខ្សែ​ការពារ: Abdulkarim Al-Ali, Tarek Salman, Boualem Khoukhi, Bassam Al Rawi, Pedro Correia ខ្សែ​បម្រើ: Abdelaziz Hatim, Salem Al Hajri, Hasan Al Haydos ខ្សែ​ប្រយុទ្ធ​: Almoez Ali, Akram Hassan Afif ​

អត្ថបទ៖ ហេង សុធារិទ្ធិ