ប្រទះឃើញ Brad Pitt និង Angelina ជួបមុខគ្នាលើកដំបូង ក្រោយចែកផ្លូវគ្នាអស់ ៣ ឆ្នាំ

  • 2019-02-02 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ទស្សនាវដ្ដី​ Who ថ្មី​ៗ​នេះ​បាន​ចេញ​ផ្សាយ​បណ្ដុំ​រូបភាព​មួយ​ចំនួន​របស់​តារា​សម្ដែង Brad Pitt និង Angelina Jolie ដែល​ប្រទះ​ឃើញ​បាន​ណាត់​ជួប​គ្នា​នៅ​តំបន់ Beverly Hills។

អតីត​គូ​ស្នេហ៍​មួយ​គូ​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ចំណាយ​ពេល​ជាមួយ​គ្នា​រាប់​ម៉ោង​នៅ​ក្នុង​ការិយាល័យ​របស់​មេធាវី​ពួកគេ។ បើ​តាម​ទស្សនាវដ្ដី​ដដែល​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​តារា​ទាំង​២​រូប​នេះ​បាន​មក​ជួប​មុខ​គ្នា បើ​គិត​តាំង​ពី Angelina ដាក់​លិខិត​លែងលះ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៦​មក​នោះ។

នៅ​ពេល​ចាកចេញ​ពី​ការិយាល័យ​មេធាវី តារា​សម្ដែង Angelina បាន​ព្យាយាមគេចពីកញ្ចក់​កាមេរ៉ា ខណៈ Brad Pitt ត្រូវ​បាន​អ្នក​សារព័ត៌មានប្រទះ​ឃើញ​ ដោយ​លោក​ស្ថិត​ក្នុង​ឈុត​អាវ​យឺត​សាមញ្ញ​ដៃ​វែង រួម​នឹង​ទឹក​មុខ​ស្រស់​ស្រាយ ពេល​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​ឡាន៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា