មើល​តារា​៥ដួង​​​​បញ្ចេញ​ក្បាច់​រាំ​ក្នុង​​កម្មវិធី​ប្រគំតន្ត្រី​ Tiger Street Football Festival 2019 យប់មិញ ​​​​

  • 2019-02-03 01:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រគំតន្ត្រី​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 មណ្ឌល​ប៉ោយប៉ែត​កាល​ពី​យប់​​មិញ​នេះ​មាន​តារា​ចំនួន​ ៥ ដួង​​បាន​ចូល​រួម​សម្ដែង​រួម​ទាំង​ការ​ចាក់​ភ្លេង​របស់​ DJ Maily ។ ​ ​ចាប់​ផ្ដើម​ដំបូង​ពី​ការ​ចាក់​ភ្លេង​របស់​ DJ ស្រស់​ស្អាត Maily ​បន្ទាប់​មក​ទៀត​ចូល​រួម​សម្ដែង​ជា​បន្ទាប់​ដោយ​កញ្ញា ប៉ាច គីមមួយ លោក នីកូ កញ្ញា ឈិន ម៉ានិច្ច លោក ណុប បាយ៉ារិទ្ធ និង​ចុង​ក្រោយ​សម្ដែង​ដោយ​អ្នក​នាង ពេជ្រ សោភា ។ ក្នុង​ការ​ប្រគំតន្រ្តី​នោះ​ដែរ​ត្រូវ​បាន​គេ​​មើល​ឃើញ​ថា ប្រជា​ពលរដ្ឋ​ដែល​ចូល​រួម​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ​​ជា​ការ​​មួយ​ការ​ជាវ​ស្រាបៀរ​ Tiger ពិសា​ ​និង​ស្ដាប់​ភ្លេង​ ​ព្រម​ទាំង​មើល​ការ​សម្ដែង​របស់​តារា​ល្បី​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

ជាង​​នេះ​ទៅ​ទៀត​បើ​មើល​តាម​ការ​ប្រកាស​របស់ MC គឺ​​មណ្ឌល​នេះ​មាន​ការ​លក់​​ស្រាបៀរ​ដាច់​ខ្លាំង​មែនទែន ពី​ព្រោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​មាន​ភាព​​ចូល​ចិត្ត​នូវ​រសជាតិ​របស់​ស្រាបៀរ​ Tiger ។ ដោយ​ឡែក​យប់​​នេះ​ក៏​មាន​ការ​សម្ដែង​ពី​កំពូល​តារា​ដូច​ជា លោក ឆន​​ សុវណ្ណារាជ​ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ទេព បូព្រឹក្ស​ ​លោក ដួង វីរៈសិទ្ធ និង​កញ្ញា រ៉េត ស៊ូហ្សាណា ។ ​​ការ​ប្រគំតន្ត្រី​ថ្ងៃ​ទី៣ កុម្ភៈ នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ រស្មី ហង្សមាស ​ផង​ដែរ​។​​​​​​​​​​​​

​សម្រាប់​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 មណ្ឌល​នេះ​​បាន​រំកិល​មក​ដល់​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ហើយ ដែល​ក្រុម​ខ្លាំង​​គ្រង​ជើងឯក​នឹង​រក​ឃើញ​នៅ​​ល្ងាច​នេះ។ មាន​ការ​ប្រកួត​ចំនួន​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ​ក្រុម​ចូល​រួម​មាន​ចំនួន ៦៨ ធ្វើ​ការ​ប្រកួត​ប្រជែង​ចម្រាញ់​យក ៦ ក្រុម​ខ្លាំង​ឡើង​ទៅ​​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​។ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ការ​ប្រកួត​នេះ​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ Tiger Beer ។ ​

​ប្រាក់​រង្វាន់​មណ្ឌល​ក្រុង​ប៉ោយប៉ែត​មាន

  • ក្រុម​លេខ​១៖ ១៥ ០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ១០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៥០០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ២០០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​​ប៉ោយប៉ែត​មាន​៖​​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​