ឆ្មា​ខ្មៅ​មួយ​ក្បាល​រត់​ពេញ​​ទីលាន​​ធ្វើ​ឲ្យ​ Everton និង Wolves ត្រូវ​ពន្យារ​ពេល​​ប្រកួត​យ៉ាង​យូរ (វីដេអូ) ​

  • 2019-02-03 07:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង Everton និង Wolves នៅ​ឯ​កីឡដ្ឋាន Goodison Park ត្រូវ​បាន​ពន្យារ​ពេល​ប្រមាណ​៣​នាទី បន្ទាប់​ពី​មាន​ឆ្មា​ខ្មៅ​មួយ​ក្បាល​រត់​អុកឡុក​ពេញ​លើ​ទីលាន។

ក្រុម Wolves ទើប​តែ​រក​គ្រាប់​បាល់​ទី ៣ របស់​ពួកគេ​តាមរយៈ​កីឡាករ Leander Dendoncker។ បន្តិច​ក្រោយ​មក​ក៏​ស្រាប់​តែ​ឆ្មា​មួយ​ក្បាល​បាន​សម្រេច​ចិត្ត​ចូល​ទីលាន​ដោយ​គ្មាន​ការ​អនុញ្ញាត រត់​ពី​សំណាញ់​ទី​ម្ខាង​ទៅ​ម្ខាង។

មន្រ្តី​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Everton ហាក់​តឿន​ឲ្យ​ក្រុម​សន្តិសុខ​ជួយ​ពន្លឿន​ ដើម្បី​ចាត់​វិធានការ​លើ​ឆ្មា​កំហូច​ ដែល​បាន​មក​រារាំង​បញ្ឈប់​ការ​ប្រកួត​របស់​ពួកគេ ខណៈ​ដែល​ក្រុម​ភ្ញៀវ​កំពុង​នាំ​មុខ​ ១-៣ ហើយ​ពេលវេលា​ក៏​ខិត​ជិត​ដល់​នាទី​ទី​៧០។

ប្រមាណ​៣​នាទី​ក្រោយ​មក ឆ្មា​ខ្មៅ​ក្លាហាន​ត្រូវ​បាន​ក្រុម​សន្តិសុខ​បង្ខំ​ឲ្យ​ចេញ​ពី​ទីលាន​វិញ តែ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​វា​ឡើយ ឯ​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ក៏​ហ៊ោ​អបអរ​​​ការ​លា​របស់​ឆ្មា​ខ្មៅ​ពី Goodison Park ដែល​ពួកគេ​ហាក់​ភ្លេច​រឿង​ក្រុម​របស់​ខ្លួន​ចាញ់ ព្រោះ​​កំពុង​​រំភើប​នឹង​ទិដ្ឋភាព​កម្រ​នេះ។

សូម​ទស្សនា​វីដេអូ​ហាយឡាយ និង ទិដ្ឋភាព​ឆ្មា​ខ្មៅ​អុកឡុក​ពេញ​ទីលាន៖

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី